អ៊ីសាបានប្រាប់ថា៖ «ចូរយកនំបុ័ង និងត្រីនោះមកឲ្យខ្ញុំ»។ បន្ទាប់មកអ៊ីសាប្រាប់បណ្ដាជនឲ្យអង្គុយលើស្មៅ គាត់យកនំបុ័ងទាំងប្រាំដុំ និងត្រីពីរកន្ទុយនោះមកកាន់ គាត់ងើបមុខឡើងលើ សរសើរតម្កើងអុលឡោះហើយកាច់នំបុ័ងប្រទានឲ្យពួកសិស្ស ពួកសិស្សក៏ចែកឲ្យបណ្ដាជនបរិភោគ។