បន្ទូលដែលអុលឡោះតាអាឡាបានថ្លែង តាមរយៈហូសេ ចាប់ផ្តើមដូចតទៅ:
អុលឡោះតាអាឡាមានបន្ទូលមកកាន់ហូសេថា៖ «ចូរយកស្រីពេស្យាម្នាក់មកធ្វើជាភរិយា ហើយបង្កើតកូនពីស្រីពេស្យានោះ ដ្បិតប្រជាជននៅក្នុងស្រុកចេះតែនាំគ្នាប្រព្រឹត្តអំពើពេស្យាចារ ដោយបែកចិត្តចេញពីអុលឡោះតាអាឡា!»។