ដើមឧទុម្ពរលែងផ្កា
ទំពាំងបាយជូរលែងមានផ្លែ
ដើមអូលីវលែងផ្តល់ប្រេង
ស្រែចម្ការលែងផ្តល់ភោគផលជាអាហារ
លែងមានចៀមនៅតាមវាលស្មៅ
ហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។
រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយ
ហើយមានអំណរដ៏លើសលប់
ដោយអុលឡោះសង្គ្រោះខ្ញុំ។