1
ទំនុកដំកើង 91:2
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ឯទូលបង្គំ នឹងពោលពីព្រះយេហូវ៉ាថា ទ្រង់ជាទីពឹងពំនាក់ ជាបន្ទាយនៃទូលបង្គំ គឺជាព្រះនៃទូលបង្គំហើយ ទូលបង្គំទុកចិត្តនឹងទ្រង់។
ប្រៀបធៀប
រុករក ទំនុកដំកើង 91:2
2
ទំនុកដំកើង 91:1
អ្នកណាដែលនៅជាប់ក្នុងទីកំបាំង នៃព្រះដ៏ខ្ពស់បំផុត នោះនឹងបានជ្រកនៅក្រោមម្លប់នៃព្រះដ៏មានគ្រប់ ព្រះចេស្តា។
រុករក ទំនុកដំកើង 91:1
3
ទំនុកដំកើង 91:15
វានឹងអំពាវនាវដល់អញ ហើយអញនឹងឆ្លើយតប អញនឹងនៅជាមួយនឹងវាក្នុងគ្រាទុក្ខលំបាក ក៏នឹងដោះឲ្យរួចចេញ ហើយនឹងលើកមុខឲ្យ
រុករក ទំនុកដំកើង 91:15
4
ទំនុកដំកើង 91:11
ដ្បិតទ្រង់នឹងបង្គាប់ដល់ពួកទេវតារបស់ទ្រង់ ពីដំណើរឯង ឲ្យបានថែរក្សាឯង ក្នុងគ្រប់ទាំងផ្លូវរបស់ឯង
រុករក ទំនុកដំកើង 91:11
5
ទំនុកដំកើង 91:4
ទ្រង់នឹងក្រុងឯងដោយស្លាបទ្រង់ ហើយឯងនឹងជ្រកនៅក្រោមចំអេងស្លាបរបស់ទ្រង់ សេចក្ដីពិតរបស់ទ្រង់ជាខែល ហើយជាអាវក្រោះ
រុករក ទំនុកដំកើង 91:4
6
ទំនុកដំកើង 91:9-10
ពីព្រោះឯងបានថា ព្រះយេហូវ៉ាជាទីពឹងជ្រកនៃឯង គឺបានយកព្រះដ៏ខ្ពស់បំផុតជាទីលំនៅរបស់ឯង យ៉ាងនោះ នឹងគ្មានសេចក្ដីអាក្រក់ណាកើតឡើង ដល់ឯងឡើយ ក៏គ្មានវេទនាណាមកជិតទីលំនៅរបស់ឯងដែរ
រុករក ទំនុកដំកើង 91:9-10
7
ទំនុកដំកើង 91:3
៙ ពិតប្រាកដជាទ្រង់នឹងជួយឲ្យឯងរួច ពីលប់របស់នាយព្រាន ហើយពីសេចក្ដីវេទនាដែលនាំឲ្យអន្តរាយ
រុករក ទំនុកដំកើង 91:3
8
ទំនុកដំកើង 91:7
នឹងមានមនុស្ស១ពាន់នាក់ដួលស្លាប់នៅក្បែរឯង ហើយ១ម៉ឺននាក់នៅខាងដៃស្តាំឯងដែរ តែសេចក្ដីនោះនឹងមិនមកជិតឯងឡើយ
រុករក ទំនុកដំកើង 91:7
9
ទំនុកដំកើង 91:5-6
ឯងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះទាំងសេចក្ដីស្ញែងខ្លាចនៅពេលយប់ ឬព្រួញដែលហើរនៅពេលថ្ងៃ ឬសេចក្ដីវេទនាដែលតែងមាននៅក្នុងទីងងឹត ឬសេចក្ដីហិនវិនាសដែលបំផ្លាញនៅពេលថ្ងៃត្រង់ផង
រុករក ទំនុកដំកើង 91:5-6
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ