1
ទំនុកដំកើង 18:2
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ព្រះយេហូវ៉ាទ្រង់ជាថ្មដា ជាបន្ទាយ ហើយជាអ្នកជួយសង្គ្រោះរបស់ទូលបង្គំ គឺជាព្រះនៃទូលបង្គំ ជាថ្មដាដែលទូលបង្គំយកជាទីពឹង ក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ហើយជាប៉មយ៉ាងខ្ពស់ផង
ប្រៀបធៀប
រុករក ទំនុកដំកើង 18:2
2
ទំនុកដំកើង 18:30
ឯព្រះ ផ្លូវនៃទ្រង់គ្រប់លក្ខណ៍ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានសាកមើលហើយ ទ្រង់ជាខែលដល់អស់អ្នកណាដែលពឹងជ្រកក្នុងទ្រង់
រុករក ទំនុកដំកើង 18:30
3
ទំនុកដំកើង 18:3
ទូលបង្គំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ដែលទ្រង់គួរសរសើរ យ៉ាងនោះទូលបង្គំនឹងបានសង្គ្រោះ រួចពីពួកសត្រូវរបស់ទូលបង្គំ។
រុករក ទំនុកដំកើង 18:3
4
ទំនុកដំកើង 18:6
ក្នុងគ្រាដែលទូលបង្គំមានសេចក្ដីវេទនា នោះបានអំពាវនាវដល់ព្រះយេហូវ៉ា ទូលបង្គំបានស្រែកទូលដល់ព្រះនៃទូលបង្គំ ទ្រង់ក៏ឮសំឡេងទូលបង្គំ ពីក្នុងព្រះវិហារទ្រង់ ហើយសំរែកដែលទូលបង្គំស្រែក នៅចំពោះទ្រង់ ក៏ឮដល់ព្រះកាណ៌ទ្រង់
រុករក ទំនុកដំកើង 18:6
5
ទំនុកដំកើង 18:28
ដ្បិតទ្រង់នឹងអុជប្រទីបរបស់ទូលបង្គំ ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំ ទ្រង់នឹងធ្វើឲ្យសេចក្ដី ងងឹតនៃទូលបង្គំភ្លឺឡើង
រុករក ទំនុកដំកើង 18:28
6
ទំនុកដំកើង 18:32
គឺជាព្រះដែលក្រវាត់ទូលបង្គំដោយកំឡាំង ហើយក៏ធ្វើឲ្យផ្លូវទូលបង្គំបានគ្រប់លក្ខណ៍ដែរ
រុករក ទំនុកដំកើង 18:32
7
ទំនុកដំកើង 18:46
ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅ សូមសរសើរដល់ថ្មដានៃទូលបង្គំ ក៏សូមឲ្យព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ បានថ្កើងឡើង
រុករក ទំនុកដំកើង 18:46
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ