មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន
របស់មនុស្សអាក្រក់
ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប
ឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ
អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ
ក៏រំពឹងគិតក្នុងក្រិត្យវិន័យទ្រង់ទាំងយប់ទាំងថ្ងៃដែរ