1
សុភាសិត 13:20
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
អ្នកណាដែលដើរជាមួយនឹងមនុស្សប្រាជ្ញ នោះនឹងមានប្រាជ្ញាដែរ តែអ្នកណាដែលភប់ប្រសព្វនឹងមនុស្សល្ងីល្ងើ នោះនឹងត្រូវខូចបង់វិញ។
ប្រៀបធៀប
រុករក សុភាសិត 13:20
2
សុភាសិត 13:3
អ្នកណាដែលរវាំងមាត់ នោះរមែងរក្សាជីវិតខ្លួន តែអ្នកណាដែលហាមាត់ធំ នោះនឹងត្រូវវិនាសទៅ។
រុករក សុភាសិត 13:3
3
សុភាសិត 13:24
អ្នកណាដែលមិនសូវប្រើរំពាត់ នោះឈ្មោះថា ស្អប់កូន តែអ្នកណាដែលស្រឡាញ់កូនវិញ នោះឧស្សាហ៍វាយផ្ចាលវា។
រុករក សុភាសិត 13:24
4
សុភាសិត 13:12
សេចក្ដីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត តែកាលណាបានដូចប្រាថ្នា នោះប្រៀបដូចជាដើមឈើនៃជីវិតវិញ។
រុករក សុភាសិត 13:12
5
សុភាសិត 13:6
សេចក្ដីសុចរិតតែងតែការពារអ្នកណាដែលប្រព្រឹត្តតាមផ្លូវទៀងត្រង់ តែអំពើអាក្រក់រមែងផ្តួលមនុស្សមានបាបវិញ។
រុករក សុភាសិត 13:6
6
សុភាសិត 13:11
ទ្រព្យសម្បត្តិដែលបានដោយការមិនគួរគប្បី នោះនឹងខ្ជះខ្ជាយទៅ តែអ្នកណាដែលសន្សំដោយប្រឹងប្រែង នោះនឹងបានចំរើនកើនឡើង។
រុករក សុភាសិត 13:11
7
សុភាសិត 13:10
ផលនៃសេចក្ដីឆ្មើងឆ្មៃ នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ តែប្រាជ្ញាស្ថិតនៅនឹងពួកអ្នកដែលស្តាប់តាមសេចក្ដីទូន្មាន។
រុករក សុភាសិត 13:10
8
សុភាសិត 13:22
មនុស្សល្អ គេតែងតែទុកមរដកដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុកសំរាប់មនុស្សសុចរិតវិញ។
រុករក សុភាសិត 13:22
9
សុភាសិត 13:1
កូនដែលមានប្រាជ្ញារមែងស្តាប់តាមដំបូន្មានរបស់ឪពុក តែមនុស្សចំអកមើលងាយ មិនព្រមស្តាប់តាមពាក្យបន្ទោសទេ។
រុករក សុភាសិត 13:1
10
សុភាសិត 13:18
អ្នកណាដែលមិនព្រមស្តាប់ពាក្យប្រៀនប្រដៅ នឹងត្រូវក្រលំបាក ហើយអៀនខ្មាសទៅ តែអ្នកណាដែលព្រមស្តាប់តាមសេចក្ដីបន្ទោសវិញ នោះនឹងបានកិត្តិសព្ទ។
រុករក សុភាសិត 13:18
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ