នេះជាសុភាសិតរបស់សាឡូម៉ូន ជាព្រះរាជបុត្រានៃដាវីឌ ស្តេចសាសន៍អ៊ីស្រាអែល សំរាប់ឲ្យបានស្គាល់ប្រាជ្ញា នឹងសេចក្ដីប្រៀនប្រដៅ ហើយឲ្យបានយល់អស់ទាំងសេចក្ដីដែលត្រូវខាងយោបល់ ក៏សំរាប់ឲ្យទទួលសេចក្ដីបង្រៀននៃគំនិតត្រឹមត្រូវនៃសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ នឹងសេចក្ដីទៀងត្រង់ ហើយសំរាប់ឲ្យមនុស្សឆោតល្ងង់មានសេចក្ដីឆ្លៀវឆ្លាត នឹងឲ្យមនុស្សកំឡោះមានដំរិះ ហើយនឹងសតិបញ្ញានឹងធឹង