1
ជនគណនា 22:28
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
រួចព្រះយេហូវ៉ាទ្រង់បើកមាត់លា វាក៏និយាយទៅបាឡាមថា តើខ្ញុំបានធ្វើអ្វីដល់លោក បានជាលោកវាយខ្ញុំ៣ដងហើយនេះ
ប្រៀបធៀប
រុករក ជនគណនា 22:28
2
ជនគណនា 22:31
នោះព្រះយេហូវ៉ាទ្រង់បើកបំភ្លឺភ្នែកបាឡាម ឲ្យឃើញទេវតានៃទ្រង់ ដែលឈរនៅត្រង់ផ្លូវ ទាំងកាន់ដាវហូតជាស្រេចនៅព្រះហស្ត រួចគាត់ឱនក្បាលទំលាក់ខ្លួនក្រាបចុះផ្កាប់មុខ
រុករក ជនគណនា 22:31
3
ជនគណនា 22:32
ទេវតានៃព្រះយេហូវ៉ាក៏សួរគាត់ថា ហេតុអ្វីបានជាឯងវាយលាដល់ទៅ៣ដងដូច្នេះ មើលអញបានចេញមកទាស់នឹងឯង ពីព្រោះឯងមានចិត្តវៀចនៅមុខអញ
រុករក ជនគណនា 22:32
4
ជនគណនា 22:30
សត្វលាតបថា តើខ្ញុំមិនមែនជាលារបស់លោក ដែលលោកបានជិះមកតាំងពីខ្ញុំជារបស់ផងលោក ដរាបដល់សព្វថ្ងៃនេះទេឬអី តើខ្ញុំដែលធ្លាប់ធ្វើយ៉ាងដូច្នេះ ចំពោះលោកដែរឬ នោះគាត់ឆ្លើយថា ទេ។
រុករក ជនគណនា 22:30
5
ជនគណនា 22:29
បាឡាមឆ្លើយទៅលាថា គឺពីព្រោះឯងកៀចនឹងអញណាស់ បើសិនជាអញមានដាវនៅដៃឥឡូវ នោះអញនឹងសំឡាប់ឯងចោលហើយ
រុករក ជនគណនា 22:29
6
ជនគណនា 22:27
លាក៏ឃើញទេវតានៃព្រះយេហូវ៉ា រួចវាលុតជង្គង់ក្រាបចុះទាំងបាឡាមនៅលើខ្នង នោះបាឡាមក៏ខឹងក្តៅឡើង ហើយវាយវានឹងឈើច្រត់
រុករក ជនគណនា 22:27
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ