ខគម្ពីរពេញនិយមពី នេហេ‌មា 9

ប៉ុន្តែគេ នឹង​ពួក​ឰយុកោ​របស់​យើង​ខ្ញុំ​ត​រៀង​មក បាន​ប្រព្រឹត្ត ដោយ​ចិត្ត​ព្រហើន ព្រម​ទាំង​តាំង​ក​រឹង ឥត​ស្តាប់​តាម​ក្រិត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ទេ គេ​មិន​ព្រម​ធ្វើ​តាម​បង្គាប់​ឡើយ ក៏​មិន​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​ពួក​គេ​ផង គឺ​គេ​បាន​តាំង​ក​រឹង​វិញ ក្នុង​គ្រា​បះ‌បោរ​នោះ គេ​បាន​ដំរូវ​ម្នាក់​ឲ្យ​ធ្វើ​ជា​មេ ដើម្បី​នឹង​នាំ​វិល​ទៅ​ឯ​សណ្ឋាន​ជា​បាវ​បំរើ​វិញ តែ​ទ្រង់​ជា​ព្រះ​ដែល​ប្រុង​នឹង​អត់​ទោស ទ្រង់​ក៏​សន្តោស ហើយ​មេត្តា‌ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ បាន​ជា​ទ្រង់​មិន​បោះ‌បង់​ចោល​គេ​ឡើយ

គង់​តែ​ទ្រង់​មិន​បាន​បោះ‌បង់​ចោល​គេ នៅ​ទី​រហោ‌ស្ថាន​ដែរ គឺ​ដោយ​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដ៏​ក្រៃ‌លែង ឯ​បង្គោល​ពពក​មិន​បាន​ថយ​ចេញ លែង​នាំ​ផ្លូវ​គេ​នៅ​វេលា​ថ្ងៃ​ឡើយ ហើយ​បង្គោល​ភ្លើង​ក៏​មិន​លែង​បំភ្លឺ​គេ​នៅ​វេលា​យប់ ដើម្បី​នឹង​បង្ហាញ​ផ្លូវ ដែល​គេ​ត្រូវ​ដើរ​ដែរ ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ទ្រង់ មក​បង្ហាត់​បង្រៀន​គេ ទ្រង់​មិន​ដែល​បង្អត់​នំ​ម៉ាន៉ា​ចំពោះ​គេ​ទេ ហើយ​បាន​ប្រទាន​ទឹក ឲ្យ​គេ​ផឹក​ផង គឺ​ទ្រង់​បាន​ចិញ្ចឹម​គេ នៅ​ទី​រហោ‌ស្ថាន អស់​៤០​ឆ្នាំ គេ​ឥត​មាន​ខ្វះ​ខាត​អ្វី​ឡើយ សំលៀក‌បំពាក់​របស់​គេ​ក៏​មិន​ដែល​សឹក ហើយ​ជើង​គេ​មិន​ពុរពង​ដែរ

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង នេហេ‌មា 9