រួចលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាដល់ថ្ងៃក្រោយ កូនចៅឯងរាល់គ្នាសួរឪពុកថា តើថ្មទាំងនេះមានន័យដូចម្តេច នោះត្រូវប្រាប់ឲ្យដឹងថា គឺពួកអ៊ីស្រាអែលយើង បានឆ្លងទន្លេយ័រដាន់នេះ នៅដីស្ងួត ពីព្រោះព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងទៅ នៅមុខយើង ទាល់តែបានឆ្លងផុតមក ដូចជាព្រះយេហូវ៉ាជាព្រះនៃយើង ទ្រង់បានធ្វើឲ្យសមុទ្រក្រហម រីងទៅ នៅមុខយើង ទាល់តែបានឆ្លងផុតមកដែរ