1
អេសាយ 6:8
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
រួចខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានបន្ទូលមកថា តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ នោះខ្ញុំទូលឆ្លើយថា ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ
ប្រៀបធៀប
រុករក អេសាយ 6:8
2
អេសាយ 6:3
មួយបន្លឺទៅកាន់១ថា បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បរិសុទ្ធ ផែនដីទាំងមូលមានពេញដោយសិរីល្អនៃទ្រង់
រុករក អេសាយ 6:3
3
អេសាយ 6:5
នោះខ្ញុំពោលថា វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្តាលបណ្តាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ
រុករក អេសាយ 6:5
4
អេសាយ 6:1
នៅឆ្នាំដែលស្តេចអ៊ូសៀសទ្រង់បានសុគត នោះខ្ញុំឃើញព្រះអម្ចាស់ទ្រង់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានដំកើងឡើង ឯរំភាយព្រះពស្ត្រទ្រង់សាយមកពេញក្នុងព្រះវិហារ
រុករក អេសាយ 6:1
5
អេសាយ 6:7
ក៏ឲ្យប៉ះនឹងមាត់ខ្ញុំ ដោយពោលថា នែរងើកនេះបានប៉ះនឹងបបូរមាត់អ្នកហើយ ឯសេចក្ដីទុច្ចរិតរបស់អ្នក នោះបានដកចេញ ហើយអំពើបាបរបស់អ្នកបានអត់ទោសឲ្យផង។
រុករក អេសាយ 6:7
6
អេសាយ 6:2
នៅពីលើទ្រង់មានពួកសេរភីម គ្រប់គ្នាមានស្លាប៦ ក៏បាំងមុខដោយស្លាប២ បាំងជើងដោយស្លាប២ ហើយប្រើ២សំរាប់ហើរ
រុករក អេសាយ 6:2
7
អេសាយ 6:6
ខណៈនោះ សេរភីម១បានហើរមកឯខ្ញុំ ដៃកាន់រងើកភ្លើងដែលបានយកពីអាសនាដោយដង្កៀប
រុករក អេសាយ 6:6
8
អេសាយ 6:9
រួចទ្រង់មានបន្ទូលតបថា ចូរទៅប្រាប់ដល់ជនជាតិនេះថា ចូរឯងរាល់គ្នាស្តាប់ចុះ តែឥតយល់ ហើយមើលផង តែឥតដឹងឡើយ
រុករក អេសាយ 6:9
9
អេសាយ 6:10
ត្រូវធ្វើឲ្យចិត្តនៃជនជាតិនេះទៅជាស្ពឹក ហើយឲ្យត្រចៀកគេធ្ងន់ ចូរបាំងភ្នែកគេ ក្រែងគេមើលឃើញ ដោយភ្នែក ស្តាប់ឮដោយត្រចៀក ហើយយល់ ដោយចិត្ត រួចប្រែចិត្ត ដើម្បីឲ្យបានប្រោសឲ្យជា
រុករក អេសាយ 6:10
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ