តាំងតែពីដើមដំបូង អញរមែងសំដែងប្រាប់ពីការដែលត្រូវមកខាងចុងបំផុត ហើយតាំងពីចាស់បុរាណក៏ប្រាប់ពីការដែលមិនទាន់មានមកដែរ ដោយពាក្យថា គំនិតសំរេចរបស់អញនឹងស្ថិតស្ថេរនៅ អញនឹងធ្វើតាមបំណងចិត្តអញគ្រប់ប្រការ អញបានហៅឥន្ទ្រី១មកពីទិសខាងកើត ជាមនុស្សដែលនឹងសំរេចតាមគំនិតរបស់អញ ឲ្យមកពីស្រុកឆ្ងាយ អើ អញបានចេញវាចាហើយ អញនឹងធ្វើឲ្យការនោះកើតឡើងផង អញបានគិតសំរេចស្រេចហើយ អញនឹងធ្វើការនោះឯង។