អញនឹងនាំឯងរាល់គ្នាចូលទៅក្នុងស្រុកដែលអញបានលើកដៃស្បថថា នឹងឲ្យទៅអ័ប្រាហាំ អ៊ីសាក ហើយយ៉ាកុប អញនឹងឲ្យស្រុកនោះដល់ឯងរាល់គ្នាទុកជាកេរ្តិ៍អាករវិញ គឺអញនេះហើយជាព្រះយេហូវ៉ា រួចម៉ូសេក៏ប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលតាមពាក្យនោះ ប៉ុន្តែ ដោយព្រោះសេចក្ដីវេទនានឹងការបំរើយ៉ាងសហ័ស បានជាគេមិនព្រមស្តាប់តាមលោកទេ។