ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នាំឯងចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក ហើយនឹងក្បាលទឹក ហូរចេញនៅក្នុងច្រក ហើយក្នុងភ្នំផង ជាស្រុកដែលមានស្រូវសាលី នឹងស្រូវឱក ក៏មានទំពាំងបាយជូរ មានល្វា នឹងទទឹម ហើយមានដើមអូលីវ នឹងទឹកឃ្មុំផង ជាស្រុកដែលឯងនឹងបរិភោគអាហារ មិនមែនដោយរិតត្បិតទេ ឯងនឹងមិនខ្វះខាតអ្វីនៅស្រុកនោះឡើយ ឯថ្មនៅស្រុកនោះសុទ្ធតែជាដែក ហើយនៅក្នុងភ្នំនោះនឹងជីករកបានទង់ដែង