ក៏កុំឲ្យក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតអញនេះ គឺព្រះយេហូវ៉ាដែលជាព្រះនៃឯង អញជាព្រះប្រចណ្ឌ អញទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ ដល់៣ ហើយ៤ដំណនៃអស់អ្នកដែលស្អប់អញផង តែអញផ្តល់សេចក្ដីសប្បុរសដល់ទាំងពាន់ដំណនៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តអញទាំងប៉ុន្មានវិញ។