1
២ សាំយូអែល 22:3
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ព្រះទ្រង់ជាថ្មដានៃទូលបង្គំៗនឹងយកទ្រង់ជាទីពឹង ទ្រង់ក៏ជាខែល ជាស្នែងនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ ជាប៉មយ៉ាងខ្ពស់ ហើយជាទីជ្រកកោននៃទូលបង្គំ ទ្រង់ជាអ្នកជួយសង្គ្រោះ ដែលសង្គ្រោះទូលបង្គំឲ្យរួចពីអំណាចអាក្រក់
ប្រៀបធៀប
រុករក ២ សាំយូអែល 22:3
2
២ សាំយូអែល 22:31
ឯផ្លូវរបស់ព្រះ នោះគ្រប់លក្ខណ៍ ហើយព្រះបន្ទូលនៃព្រះយេហូវ៉ាបានសាកមើលដែរ ទ្រង់ជាខែលដល់អស់អ្នកណាដែលជ្រកក្នុងទ្រង់។
រុករក ២ សាំយូអែល 22:31
3
២ សាំយូអែល 22:2
ព្រះយេហូវ៉ាទ្រង់ជាថ្មដា ហើយជាបន្ទាយនៃទូលបង្គំ ទ្រង់ជាអ្នកជួយទូលបង្គំឲ្យរួច
រុករក ២ សាំយូអែល 22:2
4
២ សាំយូអែល 22:33
ព្រះទ្រង់ជាបន្ទាយមាំមួននៃទូលបង្គំ ទ្រង់នាំទូលបង្គំតាមផ្លូវគ្រប់លក្ខណ៍
រុករក ២ សាំយូអែល 22:33
5
២ សាំយូអែល 22:29
ដ្បិត ឱព្រះយេហូវ៉ាអើយ ទ្រង់ជាចង្កៀងនៃទូលបង្គំ ព្រះយេហូវ៉ាទ្រង់បំភ្លឺ ក្នុងទីងងឹតនៃទូលបង្គំ
រុករក ២ សាំយូអែល 22:29
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ