1
២ ពង្សាវតារក្សត្រ 2:9
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
កាលបានឆ្លងទៅផុតហើយ នោះអេលីយ៉ាប្រាប់អេលីសេថា ចូរឲ្យឯងសូមអ្វីៗដែលចង់ឲ្យអញធ្វើសំរាប់ឯង ក្នុងពេលមុនដែលព្រះបានលើកអញឡើងពីឯងទៅ អេលីសេឆ្លើយថា សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ ដល់ទៅ២ភាគផង
ប្រៀបធៀប
រុករក ២ ពង្សាវតារក្សត្រ 2:9
2
២ ពង្សាវតារក្សត្រ 2:11
រួចកំពុងដែលអ្នកទាំង២ដើរទៅ ហើយនិយាយគ្នាទៀត នោះស្រាប់តែឃើញរថជាភ្លើង នឹងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយអេលីយ៉ាក៏ឡើងទៅឯស្ថានសួគ៌ ដោយខ្យល់កួច
រុករក ២ ពង្សាវតារក្សត្រ 2:11
3
២ ពង្សាវតារក្សត្រ 2:10
លោកមានប្រសាសន៍ថា ឯងបានសូមសេចក្ដីយ៉ាងពិបាក ប៉ុន្តែបើឯងឃើញអញ ក្នុងកាលដែលព្រះលើកអញឡើងពីឯងទៅ នោះនឹងបានដូចប្រាថ្នា បើមិនបានឃើញវិញ នោះមិនបានទេ
រុករក ២ ពង្សាវតារក្សត្រ 2:10
4
២ ពង្សាវតារក្សត្រ 2:14
ហើយក៏យកក្រមារបស់អេលីយ៉ា ដែលជ្រុះមកពីលោកនោះ ទៅវាយទឹក ដោយពាក្យថា តើព្រះយេហូវ៉ា ជាព្រះនៃអេលីយ៉ា ទ្រង់គង់នៅឯណា កាលបានវាយទឹកហើយ នោះទឹកក៏ញែកចេញពីគ្នា ហើយអេលីសេឆ្លងផុតទៅ។
រុករក ២ ពង្សាវតារក្សត្រ 2:14
5
២ ពង្សាវតារក្សត្រ 2:12
អេលីសេក៏បានឃើញ ហើយស្រែកឡើងថា ឱលោកឪពុក លោកឪពុកខ្ញុំអើយ នុ៎ះន៏ ព្រះរាជរថនឹងទ័ពសេះរបស់ពួកអ៊ីស្រាអែលហើយ រួចលោកមិនបានឃើញអេលីយ៉ាទៀតឡើយ នោះលោកចាប់អាវខ្លួនហែកចេញជា២ផ្នែក
រុករក ២ ពង្សាវតារក្សត្រ 2:12
6
២ ពង្សាវតារក្សត្រ 2:8
ឯអេលីយ៉ាលោកយកក្រមារបស់លោកបត់វាយទឹក នោះទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំង២បានដើរឆ្លងទៅនៅដីគោក
រុករក ២ ពង្សាវតារក្សត្រ 2:8
7
២ ពង្សាវតារក្សត្រ 2:1
ក្រោយមក ក្នុងគ្រាដែលព្រះយេហូវ៉ា ទ្រង់សព្វព្រះហឫទ័យនឹងលើកអេលីយ៉ា ឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច នោះអេលីយ៉ា នឹងអេលីសេ ក៏ចេញពីក្រុងគីលកាលទៅជាមួយគ្នា
រុករក ២ ពង្សាវតារក្សត្រ 2:1
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ