គម្រោងអាន

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ទំនុកតម្កើង 119:1

ពីថ្ងៃនេះឆ្ពោះទៅមុខ - ដោយលោកគ្រូ ក្ហ្រេក-Craig និង អេមី ក្រូឆ៊ែល-Amy Groeschel

ពីថ្ងៃនេះឆ្ពោះទៅមុខ - ដោយលោកគ្រូ ក្ហ្រេក-Craig និង អេមី ក្រូឆ៊ែល-Amy Groeschel

គម្រោងអានរយៈពេល ៧ ថ្ងៃ

អ្នកអាចទទួលបាននូវចំណងអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ។ ជម្រើសដែលអ្នកជ្រើសរើសនៅថ្ងៃនេះ នឹងកំណត់នូវចំណងអាពាហ៍ពិពាហ៍ ដែលអ្នកនឹងមាននៅថ្ងៃស្អែក។ លោកគ្រូគង្វាល ក៏ជា កវីនិពន្ធដ៏ល្បីល្បាញនៅទីក្រុង ញ៉ូវយ៉ក (New York) លោក ក្ហ្រេក ក្រូឆ៊ែល​ (Craig Groeschel) រួមជាមួយនឹងភរិយារបស់លោក គឺអ្នកស្រី អេមី (Amy) បានបង្ហាញនូវរបៀបបេ្ដជ្ញាចិត្ដចំនួន ៥ យ៉ាង ដែលអាចជួយឲ្យលោកអ្នក ជោគជ័យ ក្នុងចំណងអាពាហ៍ពិពាហ៍ ដោយយោងតាមការប្តេជ្ញាចិត្ដទាំងនេះ៖ ១) ស្វែងរកព្រះជាម្ចាស់ ២) តតាំងគ្នាដោយសមហេតុផល ៣) ចេះមានពេលសប្បាយរីករាយជាមួយគ្នា ៤) រស់នៅក្នុងភាពស្អាតស្អំបរិសុទ្ធ ហើយនិង ៥) មិនបោះបង់ចោលគ្នានោះឡើយ។ ចូរទទួលយកនូវចំណងអាពាហ៍ពិពាហ៍ដែលអ្នកតែងតែចង់បាន ដោយចាប់ផ្ដើមពីពេលនេះឥឡូវទៅ -- ពីថ្ងៃនេះឆ្ពោះទៅមុខ។

ការ​ស្ដាប់​បង្គាប់

ការ​ស្ដាប់​បង្គាប់

2 សប្ដាហ៍

ព្រះ​យេស៊ូ​បាន​មាន​ព្រះ​បន្ទូល​ដោយ​ផ្ទាល់​ថា​ នរណាដែល​ស្រលាញ់​ទ្រង់​ នឹង​ស្ដាប់​បង្គាប់​ទ្រង់។ ការ​ស្ដាប់​បង្គាប់​ព្រះ​ជា​ម្ចាស់​មាន​សារៈសំខាន់បំផុត​ចំពោះទ្រង់ មិន​ថា​ការ​ស្ដាប់​បង្គាប់នោះ​ត្រូវការ​ចំណាយ​អស់​អ្វី​ក៏ដោយ។ គំរោងការមេរៀន​នៃ "ការ​ស្ដាប់​បង្គាប់" ត្រូវ​បាន​រៀបចំឡើង​តាម​រយៈ​ខ​គម្ពីរ​ដែល​ទាក់​ទង​ទៅ​នឹង​ការ​ស្ដាប់​បង្គាប់ មាន​ដូចជា៖ ការ​ថែរក្សានូវ​ផ្នត់គំនិតថ្លៃ​ថ្នូរ តួនាទីនៃការ​ប្រណី​សណ្ដោស ការដែលការ​ស្ដាប់​បង្គាប់ដោះលែង​យើង​អោយ​មាន​សេរីភាព និង ផ្ដល់​ពរ​អោយ​ជីវិត​របស់​យើង ព្រម​ទាំង​មេរៀន​ជីវិត​ផ្សេងៗ​ទៀតជា​ច្រើន។