គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង ម៉ាថាយ 5:9
ក្ដីសុខសាន្តនៃព្រះ
៤ ថ្ងៃ
ព្រះបន្ទូលនៃព្រះបានថ្លែងមកយើងថា ព្រះអង្គបានប្រទាននូវក្ដីសុខសាន្ដ "ដែលហួសលើសអស់ទាំងការយល់ដឹងរបស់យើង" (ភីលីព ៤៖៧)។ នៅក្នុងរយៈពេល ៤ ថ្ងៃ ក្នុងគម្រោងសិក្សានេះ អ្នកហើយនិងកូនៗរបស់អ្នក នឹងមើលយ៉ាងលម្អិតទៅក្នុងផ្នែកនានានៃជីវិត ដែលជាកន្លែងអ្នកអាចទទួលបានពីក្ដីសុខសាន្ដនោះ។ ថ្ងៃនីមួយៗនឹងមានការដាស់តឿនដោយសេចក្ដីអធិស្ឋាន មានការអានអត្ថបទគម្ពីរខ្លីនិងការបកស្រាយ មានសកម្មភាពអនុវត្ដជាក់ស្ដែង និងមានសំណួរសម្រាប់ពិភាក្សាផង។
ការតមរយៈពេល ២១ ថ្ងៃ
21 ថ្ងៃ
ចូរចាប់ផ្ដើមនូវឆ្នាំថ្មីរបស់អ្នក ជាមួយនឹងការផ្ដោតចិត្ដ ទៅកាន់ការលត់ដំខាងឯវិញ្ញាណ តាមរយៈការតម។ គម្រោងចំណាយពេលស្ងប់ស្ងៀមនេះ មានបញ្ចូលនូវអត្ថបទគម្ពីរមួយចំនួន ដែលថ្លែងអំពី ការតម និងមេរៀនដទៃទៀត ដែលលើកទឹកចិត្ដ ចំពោះការជញ្ជឹងគិត និងការចូលទៅជិតស្និទ្ធនឹងព្រះជាម្ចាស់ ផងដែរ។ សម្រាប់រយៈពេល ២១ ថ្ងៃ អ្នកនឹងទទួលបាននូវអត្ថបទអានព្រះគម្ពីរជាប្រចាំថ្ងៃ ហើយមានទាំងការអធិប្បាយលើកទឹកចិត្ដ សំណួរជញ្ជឹងគិត និងសេចក្ដីអធិស្ឋានផ្ដោតទៅលើអ្វីមួយចំៗ មួយផងដែរ។ សម្រាប់ការទទួលបានមាតិកាបន្ថែមទៀត ចូរចូលទៅពិនិត្យមើល នៅលើគេហទំព័រ www.finds.life.church.