គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង លូកា 11:2
សេចក្ដីអធិស្ឋានរបស់ព្រះយេស៊ូ
៥ ថ្ងៃ
យើងទទួលស្គាល់ពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទងគ្នា នៅក្នុងទំនាក់ទំនងទាំងឡាយ ហើយទំនាក់ទំនងរបស់យើងជាមួយនឹងព្រះជាម្ចាស់ នោះក៏មិនខុសគ្នាដែរ។ ព្រះជាម្ចាស់សព្វព្រះទ័យចង់ឱ្យយើងមានទំនាក់ទំនងជាមួយនឹងព្រះអង្គ តាមរយៈការអធិស្ឋាន--ដែលជាការលត់ដំ ដែលសូម្បីតែព្រះបុត្រារបស់ព្រះអង្គ ក៏បានអនុវត្ដដែរនោះ។ នៅក្នុងគម្រោងអាននេះ អ្នកនឹងរៀនពីគំរូរបស់ព្រះយេស៊ូវ ហើយអ្នកនឹងទទួលបាននូវការជំរុញទឹកចិត្ដឱ្យឈានចេញពីទីស្មុគស្មាញនៃជីវិត ហើយទទួលបាននូវបទពិសោធន៍ដោយរូបអ្នកផ្ទាល់ ពីអំណាច និងពីអ្វីៗដែលសេចក្ដីអធិស្ឋានណែនាំមកឱ្យនោះ។
ការអធិស្ឋាន
21 ថ្ងៃ
ចូររៀនពីរបៀបអធិស្ឋានដ៏ប្រសើរបំផុត ទាំងពីការអធិស្ឋានរបស់មនុស្សស្មោះទៀងត្រង់ និងពីការអធិស្ឋានចេញពីព្រះបន្ទូលផ្ទាល់របស់អង្គព្រះយេស៊ូ។ ចូរស្វែងរកការលើកទឹកចិត្ដ ដើម្បីបន្តនាំយកសំណូមពររបស់អ្នក ទៅចំពោះព្រះជាម្ចាស់ ជារៀងរាល់ថ្ងៃ ទាំងដួងចិត្ដស៊ូទ្រាំ និងអត់ធ្មត់។ ចូរស្វែងយល់ពី សេចក្ដីអធិស្ឋាន របស់ពួកអ្នកមានពុត អ្នកមានចិត្ដទទេ ទន្ទឹមនឹង ការអធិស្ឋានដ៏ស្អាតស្អំ របស់អស់អ្នកដែលមានដួងចិត្ដបរិសុទ្ធ។ ចូរអធិស្ឋានដោយឥតឈប់ឈរ។