គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង យ៉ូហាន 15:16
ព្រះជាម្ចាស់អើយ ចុះចំណែករូបទូលបង្គំ?
៥ ថ្ងៃ
នៅពេលណាដែលយើងកំពុងតែដើរមិនទាន់ក្នុងក្ដីប្រាថ្នារបស់ជីវិត នោះមានសំឡេងនៃការប្រៀបធៀបលាន់ឮឡើងកាន់តែខ្លាំងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ជារឿយៗ យើងពិបាកយល់និងមើលមិនឃើញពីអ្វីដែលព្រះកំពុងតែធ្វើការនៅកណ្ដាលចំណោមយើង។ ហើយនៅក្នុងគ្រាទាំងនោះហើយ ដែលជំនឿរបស់យើងត្រូវបានលត់ដំយ៉ាងខ្លាំង ជាងពេលណាៗទាំងអស់។ ចូរមកភ្លក់គម្រោងអាននេះ ហើយនិងទទួលយកនូវការលើកទឹកចិត្ត ក្នុងខណៈពេលអ្នកទន្ទឹងរង់ចាំព្រះជាម្ចាស់។
ហេតុអ្វីបានជាព្រះទ្រង់ស្រឡាញ់ខ្ញុំ?
៥ ថ្ងៃ
សំនួរ៖ ពេលនិយាយពីព្រះជាម្ចាស់ យើងមានក្ដីស្រឡាញ់។ បើប្រៀបធៀបជាមួយនឹងវប្បធម៌របស់យើង មានសំនួរផ្ទាល់ខ្លួនមួយដែលយើងតែងតែសួរថា "ហេតុអ្វីបានជាព្រះជាម្ចាស់ស្រឡាញ់ខ្ញុំ?" ឬក៏យើងសួរថា "តើទ្រង់ស្រឡាញ់យើងដោយរបៀបណា?" នៅក្នុងការអានលើគំរោងនេះ អ្នកនឹងប្រទះនូវអត្ថបទព្រះគម្ពីរ២៦— ដែលគ្រប់ខគម្ពីរនឹងនិយាយចំៗពីក្ដីពិតអំពីក្ដីស្រឡាញ់ដែលឥតលក្ខខណ្ឌមកកាន់យើង។
ចក្ខុ ២០/២០៖ បានឃើញ បានជ្រើសរើស បានចាត់ឱ្យទៅ។ ដោយអ្នកស្រី គ្រីស្ទីន ខេន (Christine Caine)
៧ ថ្ងៃ
តើអ្នកអាចនឹកស្រមៃពីអារម្មណ៍ ដោយព្រោះអ្នកដឹងថាព្រះបានសម្លឹងមើលឃើញពីរូបអ្នក ទាំងផ្ដល់តម្លៃដល់អ្នក ដូច្នេះហើយ អ្នកមិនអាចនៅស្ងៀមបានទេ អ្នកត្រូវតែមានដួងចិត្តហ៊ានសម្លឹងមើលពីអ្នកដទៃ ទាំងឱ្យគេបានដឹងពីតម្លៃរបស់គេ តើអ្នកអាចស្រមៃឃើញយ៉ាងដូច្នេះបានដែរឬទេ? តើអ្នកអាចនឹកស្រមៃថាជារៀងរាល់ថ្ងៃ ទោះជាអ្នករស់នៅក្នុងជីវិតសាមញ្ញ នោះអ្នកនៅតែអាចជះឥទ្ធិពលដ៏នៅអស់កល្បជានិច្ច បានដែរឬទេ? គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយ គ្រីស្ទីន ខេន (Christine Caine) នឹងជួយដល់អ្នក ឱ្យស្វែងរកឃើញ ពីរបៀបដែលព្រះជាម្ចាស់បានទតឃើញពីរូបអ្នក បានជ្រើសរើសរូបអ្នក និងបានចាត់ឱ្យអ្នកទៅឃើញពីមនុស្សដទៃ និងជួយឱ្យពួកគេបានដឹងពីទំហំនៃតម្លៃរបស់ពួកគេ តាមដែលព្រះទតមើលឃើញពីពួកគេ—ជាមួយនឹងចក្ខុវិស័យ ឬដូចកម្រិតកែវភ្នែក មើលឃើញច្បាស់ ២០/២០ អញ្ចឹងនោះដែរ។
ការស្ដាប់បង្គាប់
2 សប្ដាហ៍
ព្រះយេស៊ូបានមានព្រះបន្ទូលដោយផ្ទាល់ថា នរណាដែលស្រលាញ់ទ្រង់ នឹងស្ដាប់បង្គាប់ទ្រង់។ ការស្ដាប់បង្គាប់ព្រះជាម្ចាស់មានសារៈសំខាន់បំផុតចំពោះទ្រង់ មិនថាការស្ដាប់បង្គាប់នោះត្រូវការចំណាយអស់អ្វីក៏ដោយ។ គំរោងការមេរៀននៃ "ការស្ដាប់បង្គាប់" ត្រូវបានរៀបចំឡើងតាមរយៈខគម្ពីរដែលទាក់ទងទៅនឹងការស្ដាប់បង្គាប់ មានដូចជា៖ ការថែរក្សានូវផ្នត់គំនិតថ្លៃថ្នូរ តួនាទីនៃការប្រណីសណ្ដោស ការដែលការស្ដាប់បង្គាប់ដោះលែងយើងអោយមានសេរីភាព និង ផ្ដល់ពរអោយជីវិតរបស់យើង ព្រមទាំងមេរៀនជីវិតផ្សេងៗទៀតជាច្រើន។