គម្រោងអាន

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យ៉ូហាន 10:28

ទូលបង្គំសូមចុះចូល៖ មេរៀនជំរុញជីវិត និពន្ធដោយក្រុមអ្នកជាប់ទោស

ទូលបង្គំសូមចុះចូល៖ មេរៀនជំរុញជីវិត និពន្ធដោយក្រុមអ្នកជាប់ទោស

៤ ថ្ងៃ

ព្រះគម្ពីរគឺជាសៀវភៅស្ដែងពីការប្រោសលោះ សេរីភាព និងក្ដីសង្ឃឹម។ នៅក្នុងទំព័រនីមួយៗ យើងឃើញមានតួអង្គ ទីទៃជាច្រើនពីគ្នា ហើយពួកគេ មានបុគ្គលិកលក្ខណៈប្រកបដោយភាពអង់អាចក្លាហាន—ទោះបើពួកគេជាបុរសនិងជាស្រ្តី ដែលធ្លាប់តែខ្ទេចខ្ទាំ និងប្រឹងស្វះស្វែងរកចម្លើយក៏ដោយក្ដី។ នៅក្នុងរបៀបមួយដូចគ្នា ពួកគេប្រៀបបានទៅនឹង អ្នកធ្លាប់ជាប់ទោស ដែលជាកវីនិពន្ធនៃអត្ថបទស្មឹងស្មាធិ៍ទាំងប៉ុន្មាន ដែលអ្នកនឹងអាននេះផងដែរ។ យើងខ្ញុំសង្ឃឹម ថាអ្នកនឹងទទួលបានការលើកទឹកចិត្ត ហើយនិងបានជំរុញទឺកចិត្ត ដោយសំឡេងពីក្រុមជំនុំ ដែលមានសមាជិកធ្លាប់ជាប់ពន្ធនាគារ។ សូមឱ្យទីបន្ទាល់របស់ពួកគាត់ បានរំដោះយើងរាល់គ្នា ឱ្យមានសេរីភាព។

អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំ ៧ ថ្ងៃ នៅក្នុងព្រះបន្ទូលសន្យារបស់ព្រះ

អង្គុយនៅទីស្ងប់ស្ងៀម៖ រង់ចាំ ៧ ថ្ងៃ នៅក្នុងព្រះបន្ទូលសន្យារបស់ព្រះ

៧ ថ្ងៃ

មានគ្រាមួយចំនួន នៅពេលព្រះប្រទានព្រះបន្ទូលសន្យាមកឱ្យយើង ប៉ុន្តែយើងពុំមើលឃើញថាជីវិតរបស់យើង វាដើរស្របតាមអ្វីដែលព្រះអង្គមានបន្ទូលសន្យានោះទេ។ ឬនិយាយបានថា មានគ្រាខ្លះ យើងត្រូវដើរមកដល់ផ្លូវបំបែកនៃជីវិត ទាំងយើងត្រូវទុកចិត្តថាព្រះអង្គនឹងមានបន្ទូលណែនាំផ្លូវ មកកាន់ជីវិតរបស់យើង ប៉ុន្តែអ្វីដែលយើងទទួលបាន គឺវាមានតែក្ដីភ័យខ្លាច និងភាពស្ងប់ស្ងាត់តែប៉ុណ្ណោះ។ គម្រោនអានរយៈពេល ៧ ថ្ងៃនេះ នឹងនិយាយទៅកាន់ដួងចិត្តរបស់អ្នក អំពីរបៀបដែលអ្នកអាចកម្រើកបំណងហឫទ័យនៃព្រះ នៅពេលដែលព្រះ មើលទៅហាក់បីដូចជានៅស្ងប់ស្ងៀមពេក។