គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង អេសាយ 6:2

បោះជំហានចូលទៅក្នុងគោលបំណងជីវិត
៥ ថ្ងៃ
តើគោលបំណងជីវិតរបស់ខ្ញុំគឺជាអ្វីទៅ? តើខ្ញុំកើតមកដើម្បីធ្វើអ្វីដែរជាមួយនឹងជីវិតរបស់ខ្ញុំ? តើព្រះមានគម្រោងផែនការអ្វីសម្រាប់ជីវិតរបស់ខ្ញុំ? ទាំងនេះ សុទ្ធសឹងតែជាសំណួរដែលមនុស្សជាច្រើនបានសួរ ពីមួយគ្រាទៅមួយគ្រានៅក្នុងជីវិតរបស់ខ្លួន។ យើងនឹងប៉ងឆ្លើយសំណួរខ្លះៗ ក្នុងខណៈពេលដែលយើងស្រាយនូវអត្ថន័យ ថាការបោះជំហានចូលទៅក្នុងគោលបំណងជីវិតរបស់យើង នោះមានន័យយ៉ាងណា។ សូមមកចូលរួមសិក្សាជាមួយក្រុមនិស្សិតរបស់យើងខ្ញុំ ក្នុងខណៈពេលដែលពួកគាត់ព្យាយាមពន្យល់ណែនាំខ្លះៗ ទៅលើប្រធានបទនេះ។

សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់
៧ ថ្ងៃ
តើអ្នកហត់នឿយនៅក្នុងរបៀបប្រើប្រាស់ជំនឿរបស់អ្នក ឱ្យតែមួយបានៗ ឱ្យតែបានសុខ ដែរឬទេ? តើអ្នកត្រៀមខ្លួនប្រឈមមុខនឹងការភ័យខ្លាច ត្រៀមកសាងជំនឿ និងត្រៀមបញ្ចេញនូវសក្ដានុពលរបស់អ្នកហើយឬនៅ? តាមរយៈគម្រោងអាន មានរយៈពេល ៧ ថ្ងៃ ដោយដកស្រង់ពី សៀវភៅរបស់លោកគ្រូគង្វាល ហ្គ្រេក ហ្រ្គូឆែល (Craig Groeschel) ក្រោមចំណងជើងថា សេចក្ដីអធិស្ឋានដ៏គ្រោះថ្នាក់ (Dangerous Prayers) នឹងជំរុញឱ្យអ្នកហ៊ានអធិស្ឋានយ៉ាងឆេះឆួល យ៉ាងគ្រោះថ្នាក់—ពីព្រោះការដើរតាមព្រះយេស៊ូវមិនដែលមានន័យថានាំឱ្យយើងមានសុខសុវត្ថិភាពរហូតនោះទេ។