គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង កាឡាទី 6:9

ពីថ្ងៃនេះឆ្ពោះទៅមុខ - ដោយលោកគ្រូ ក្ហ្រេក-Craig និង អេមី ក្រូឆ៊ែល-Amy Groeschel
គម្រោងអានរយៈពេល ៧ ថ្ងៃ
អ្នកអាចទទួលបាននូវចំណងអាពាហ៍ពិពាហ៍ដ៏អស្ចារ្យ។ ជម្រើសដែលអ្នកជ្រើសរើសនៅថ្ងៃនេះ នឹងកំណត់នូវចំណងអាពាហ៍ពិពាហ៍ ដែលអ្នកនឹងមាននៅថ្ងៃស្អែក។ លោកគ្រូគង្វាល ក៏ជា កវីនិពន្ធដ៏ល្បីល្បាញនៅទីក្រុង ញ៉ូវយ៉ក (New York) លោក ក្ហ្រេក ក្រូឆ៊ែល (Craig Groeschel) រួមជាមួយនឹងភរិយារបស់លោក គឺអ្នកស្រី អេមី (Amy) បានបង្ហាញនូវរបៀបបេ្ដជ្ញាចិត្ដចំនួន ៥ យ៉ាង ដែលអាចជួយឲ្យលោកអ្នក ជោគជ័យ ក្នុងចំណងអាពាហ៍ពិពាហ៍ ដោយយោងតាមការប្តេជ្ញាចិត្ដទាំងនេះ៖ ១) ស្វែងរកព្រះជាម្ចាស់ ២) តតាំងគ្នាដោយសមហេតុផល ៣) ចេះមានពេលសប្បាយរីករាយជាមួយគ្នា ៤) រស់នៅក្នុងភាពស្អាតស្អំបរិសុទ្ធ ហើយនិង ៥) មិនបោះបង់ចោលគ្នានោះឡើយ។ ចូរទទួលយកនូវចំណងអាពាហ៍ពិពាហ៍ដែលអ្នកតែងតែចង់បាន ដោយចាប់ផ្ដើមពីពេលនេះឥឡូវទៅ -- ពីថ្ងៃនេះឆ្ពោះទៅមុខ។

កាឡាទី
20 ថ្ងៃ
«ដោយសេចក្ដីជំនឿតែមួយគត់» យើងត្រូវបានសង្គ្រោះ មិនមែនដោយអ្វីដែលយើងធ្វើដើម្បីទទួលបានអំណោយនៃសេចក្ដីសង្គ្រោះនោះទេ នោះគឺជាសារដ៏ច្បាស់ និងផ្ទាល់នៃសំបុត្រទៅកាន់ពួកកាឡាទី។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈកាឡាទី នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។