គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង ២ ធីម៉ូថេ 3:16

ការធ្វើវិនិយោគទន់ដ៏ល្អបំផុតរបស់អ្នក
5 ថ្ងៃ
ការទទួលព្រះពរ និងជីវិតដ៏ពេញបរិបូរណ៍ គឺចាប់ផ្តើម ជាមួយនឹងការវិនិយោគទន់ដែលត្រឹមត្រូវ។ ប្រសិនបើអ្នកជាគ្រិស្តបរិស័ទថ្មី គ្មានការវិនិយោគទន់ណាមួយដែលល្អជាងការដែលអ្នកទទួលយកព្រះបន្ទូលរបស់ព្រះជាប្រចាំ សម្រាប់សេចក្តីជំនឿរបស់អ្នកឡើយ។ ចាប់ផ្តើមនូវទីនេះដើម្បីជួយអ្នកនៅក្នុងការអាន ស្វែងយល់ និងអនុវត្តន៍ឲ្យមានប្រសិទ្ធិភាពជារៀងរាល់ថ្ងៃ។ ដកស្រង់ចេញពីសៀវភៅ “ ចេញពីផែនដី នេះ : សៀវភៅណែនាំគ្រីស្តបរិស័ទឲ្យរីកចម្រើន និងមានគោលបំណង “ ដោយលោក David J. Swandt ។

ព្រះគម្ពីរមានជីវិតរស់រវើក
៧ ថ្ងៃ
ចាប់តាំងពីដើមកំណើតនៃពេលវេលា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានស្ដារដួងចិត្ដនិងគំនិតយ៉ាងសកម្ម—ហើយព្រះជាម្ចាស់ក៏មិនទាន់បញ្ចប់នៅត្រឹមហ្នឹងដែរ។ នៅក្នុងរយៈពេល ៧ ថ្ងៃដ៏វិសេសនេះ ចូរឱ្យយើងបានអបអរសាទរនូវអំណាចនៃការផ្លាស់ប្រែដ៏រស់នៃព្រះបន្ទូល ដោយសម្លឹងមើលឱ្យបានកាន់តែច្បាស់ ទៅក្នុងរបៀបដែលព្រះជាម្ចាស់កំពុងតែប្រើប្រាស់ព្រះគម្ពីរ ដើម្បីជះឥទ្ធិពលដល់ប្រវត្តិសាស្រ្ដ និងផ្លាស់ប្រែជីវិតនៅជុំវិញពិភពលោក។