គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង ២ របាក្សត្រ 15:2

សេចក្ដីក្លាហាន
1 សប្ដាហ៍
ចូររៀនអំពីអ្វីដែលព្រះគម្ពីរបានចែងអំពី សេចក្ដីក្លាហាន និង ការមានទំនុកចិត្តលើខ្លួនឯង។ គំរោងការណ៍អានអំពី "សេចក្ដីក្លាហាន" លើកទឹកចិត្តអ្នកជឿរ និង រំលឹកពួកគេ ថាតើពួកគេជានរណានៅក្នុងព្រះគ្រីស្ទ និង ក្នុងព្រះរាជ្យរបស់ព្រះជាម្ចាស់។ នៅពេលដែលយើងទទួលយកការសង្រ្គោះរបស់ព្រះគ្រីស្ទ យើងមានសេរីភាពក្នុងការចូលទៅរកទ្រង់ដោយផ្ទាល់។ សូមអានម្ដងទៀត និង យល់ដឹងជាថ្មីអំពីការធានាទីកន្លែងរបស់លោកអ្នកនៅក្នុងក្រុមគ្រួសាររបស់ព្រះជាម្ចាស់។

របាក្សត្រ ទី២
17 ថ្ងៃ
នៅក្នុង អូឌីយ៉ូ សិក្សា ២១យើងទទួលបានទស្សនៈផ្សេងគ្នាលើរឿងដែលយើងបានឮអំពីស្តេច និងហោរារបស់អ៊ីស្រាអែលពីមុន។ ការធ្វើដំណើរប្រចាំថ្ងៃតាមរបាក្សត្រ 2 កាលដែលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។

២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ
21 ថ្ងៃ
នៅក្នុងរយៈពេល ២១ ថ្ងៃ ដើម្បីឱ្យបានហូរហៀរ ដែលជាគម្រោងអាននៅក្នុងកម្មវិធី YouVersion នោះលោក យេរេមា ហ៊សហ្វូត (Jeremiah Hosford) នឹងនាំអ្នកអានឱ្យចូលទៅក្នុងដំណើរដែលមានរយៈពេល ៣ សប្ដាហ៍ ដើម្បីឱ្យអ្នកបានចម្រាញ់ខ្លួនអ្នកផ្ទាល់ ឱ្យនៅទទេស្អាត ដើម្បីបានជាប្រយោជន៍ឱ្យខ្លួនអ្នកបានបំពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងរស់នៅពេញដោយការចាក់បង្ហូរយ៉ាងហូរហៀរ នៅក្នុងជីវិតដែលមានពេញដោយព្រះវិញ្ញាណ។ ដល់ពេលដែលយើងគួរឈប់រស់នៅបែបធម្មតាៗ ហើយក៏ដល់ពេលដែលយើងត្រូវចាប់ផ្ដើមរស់នៅក្នុងជីវិត ដែលបានពេញនិងហូរហៀរ នោះដែរហើយ!