គម្រោងអាន

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង ១ យ៉ូហាន 1:8

ទង្វើនៃការកែប្រែចិត្ដ

ទង្វើនៃការកែប្រែចិត្ដ

៥ ថ្ងៃ

ការកែប្រែចិត្ដគំនិត គឺជាគន្លឹះទង្វើសកម្មភាពមួយ ដែលយើងរាល់គ្នាត្រូវការធ្វើ នៅពេលដែលយើងចូលមកស្គាល់ពីអង្គព្រះគ្រិស្ត ហើយចាត់ទុកព្រះអង្គជាព្រះសង្រ្គោះផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ។ ការកែប្រែចិត្ដគំនិតគឺជាកិច្ចការរបស់យើង ហើយការអត់អោនទោស គឺជាការឆ្លើយតប ពេញដោយសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ ចំពោះយើងរាល់គ្នា។ ក្នុងកំឡុងពេល ៥ ថ្ងៃ នៃគម្រោងអាននេះ បងប្អូននឹងទទួលបាននូវអត្ថបទព្រះគម្ពីរប្រចាំថ្ងៃ ហើយនិង ការ​បរិយាយព្រះគម្ពីរខ្លីៗ ដែលបានគ្រោងទុកឡើង ជាប្រយោជន៍ឲ្យបងប្អូនអាចស្គាល់កាន់តែច្បាស់ នូវសារៈសំខាន់នៃការកែប្រែចិត្ដគំនិត នៅក្នុងដំណើរជីវិតរបស់យើងរួមជាមួយអង្គព្រះគ្រិស្ត។ សម្រាប់សេចក្ដីអានបន្ថែម សូមចូលពិនិត្យតាមតំណរភ្ជាប់នេះ៖ www.finds.life.church

តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបានមែន?

តើខ្ញុំពិតជាអាចយកឈ្នះលើអំពើបាបនិងសេចក្ដីល្បួងបានមែន?

៥ ថ្ងៃ

តើអ្នកដែលធ្លាប់សួរខ្លួនឯងទេថា៖ «ហេតុអ្វីបានជាខ្ញុំនៅតែច្បាំងនឹងអំពើបាបនោះដដែលៗអញ្ចឹង?» សូម្បីតែ លោកសាវ័ក ប៉ុល ក៏បានថ្លែងយ៉ាងច្រើនក្នុងគម្ពីរ រ៉ូម ៧៖១៥ ដែរថា៖ «ខ្ញុំ​មិន​យល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ ដ្បិត​ខ្ញុំ​មិន​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ តែ​បែរ​ជា​ធ្វើ​ការ​ណា​ដែល​ខ្ញុំ​ស្អប់​ទៅ​វិញ»។ តើឱ្យយើងអាចបញ្ឈប់បាប ដើម្បីកុំឱ្យវាមកបញ្ឈប់ជីវិតខាងឯវិញ្ញាណរបស់យើង បានដោយរបៀបណា? តើវាអាចទៅរួចដែរឬទេ? តោះ ចូរយើងមកពិភាក្សាពីអំពើបាប ពីសេចក្ដីល្បួង ពីអារក្សសាតាំង និងពីក្ដីស្រឡាញ់នៃព្រះជាម្ចាស់ (អរគុណព្រះដែលយើងមិនជជែកតែពីរឿងអាប់អួ)។