គម្រោងអាននិងអត្ថបទស្មឹងស្មាធិ៍ជាមួយព្រះ ដោយឥតគិតថ្លៃ ដែលទាក់ទងទៅនឹង ១ យ៉ូហាន 1:7
![ទង្វើនៃការកែប្រែចិត្ដ](/_next/image?url=https%3A%2F%2F%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F160%2F640x360.jpg&w=1920&q=75)
ទង្វើនៃការកែប្រែចិត្ដ
៥ ថ្ងៃ
ការកែប្រែចិត្ដគំនិត គឺជាគន្លឹះទង្វើសកម្មភាពមួយ ដែលយើងរាល់គ្នាត្រូវការធ្វើ នៅពេលដែលយើងចូលមកស្គាល់ពីអង្គព្រះគ្រិស្ត ហើយចាត់ទុកព្រះអង្គជាព្រះសង្រ្គោះផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ។ ការកែប្រែចិត្ដគំនិតគឺជាកិច្ចការរបស់យើង ហើយការអត់អោនទោស គឺជាការឆ្លើយតប ពេញដោយសេចក្ដីស្រឡាញ់ដ៏ល្អឥតខ្ចោះរបស់ព្រះជាម្ចាស់ ចំពោះយើងរាល់គ្នា។ ក្នុងកំឡុងពេល ៥ ថ្ងៃ នៃគម្រោងអាននេះ បងប្អូននឹងទទួលបាននូវអត្ថបទព្រះគម្ពីរប្រចាំថ្ងៃ ហើយនិង ការបរិយាយព្រះគម្ពីរខ្លីៗ ដែលបានគ្រោងទុកឡើង ជាប្រយោជន៍ឲ្យបងប្អូនអាចស្គាល់កាន់តែច្បាស់ នូវសារៈសំខាន់នៃការកែប្រែចិត្ដគំនិត នៅក្នុងដំណើរជីវិតរបស់យើងរួមជាមួយអង្គព្រះគ្រិស្ត។ សម្រាប់សេចក្ដីអានបន្ថែម សូមចូលពិនិត្យតាមតំណរភ្ជាប់នេះ៖ www.finds.life.church
![សត្រូវនៃដួងចិត្ត](/_next/image?url=https%3A%2F%2F%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F3391%2F640x360.jpg&w=1920&q=75)
សត្រូវនៃដួងចិត្ត
៥ ថ្ងៃ
ប្រៀបដូចជាបេះដូងខាងឯរូបកាយដែលមិនមានសុខភាពល្អអាចបំផ្លាញដល់រាងកាយ នោះចិត្តខាងឯផ្លូវអារម្មណ៍និងវិញ្ញាណដែលមិនមានសុខភាពល្អ ក៏អាចបំផ្លាញរូបអ្នក ហើយនិងទំនាក់ទំនងទាំងឡាយរបស់អ្នកដែរ។ សម្រាប់រយៈពេល ៥ ថ្ងៃជាបន្តបន្ទាប់ខាងមុខនេះ សូមអនុញ្ញាតឱ្យ លោកគ្រូ អេនឌី ស្ទេនលី (Andy Stanley) ជួយដល់អ្នក ឱ្យមើលទៅក្នុងរូបខ្លួនអ្នកផ្ទាល់ ចំពោះសត្រូវទាំងបួននៃដួងចិត្ត ដែលវាមាននៅក្នុងមនុស្សគ្រប់រូប — ចិត្តជាប់ក្នុងទោស កំហឹង ភាពលោភលន់ និងចិត្តច្រណែនឈ្នានីស — ហើយនិងបង្រៀនដល់អ្នក ពីរបៀបដែលអ្នកអាចលុបបំបាត់វាចេញពីចិត្តរបស់អ្នកបាន។
![ការផ្លាស់ប្រែនៃកូនខ្ជះខ្ជាយ (កូនពៅវង្វេង) ជាមួយនឹង លោក ខែល អាយឌលមេន (Kyle Idleman)](/_next/image?url=https%3A%2F%2F%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F1321%2F640x360.jpg&w=1920&q=75)
ការផ្លាស់ប្រែនៃកូនខ្ជះខ្ជាយ (កូនពៅវង្វេង) ជាមួយនឹង លោក ខែល អាយឌលមេន (Kyle Idleman)
៧ ថ្ងៃ
ដកស្រង់ចេញពីសៀវភៅ "AHA - អាហ្អា៎" ដោយមានវត្ដមានចូលរួមពីលោក ខែល អាយឌលមេន (Kyle Idleman) ក្នុងគ្រាគាត់ស្វែងរកឃើញនូវ វត្ថុធាតុ ៣ យ៉ាង ដែលអាចនាំឱ្យយើងកាន់តែចូលទៅជិតព្រះជាម្ចាស់ ហើយបំផ្លាស់បំប្រែជីវិតរបស់យើងសម្រាប់ការដ៏ល្អ។ តើអ្នកត្រៀមខ្លួន សម្រាប់គ្រានៃព្រះជាម្ចាស់ ដែលបំផ្លាស់បំប្រែរាល់គ្រប់អ្វីៗទាំងអស់ ហើយឬនៅ?
![យ៉ូហាន ទី១](/_next/image?url=https%3A%2F%2F%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F47424%2F640x360.jpg&w=1920&q=75)
យ៉ូហាន ទី១
25 ថ្ងៃ
មិនមានមូលដ្ឋានកណ្តាលនៅក្នុងសំបុត្រទីមួយនេះពី John - ទាំងយើងជ្រើសរើសពន្លឺឬភាពងងឹត, ការពិតទៅកុហក, ស្រឡាញ់ឬស្អប់; យើងឱបក្រសោបមួយ ឬមួយទៀត ដូចជាយើងជឿ ឬបដិសេធព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈ យ៉ូហានទី 1 នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។