Akara Njirimara YouVersion
Akara Eji Eme Ọchịchọ

Amaokwu Akwụkwọ Nsọ Ndị Ama Ama siteré na លោកុប្បត្តិ 6

នៅពេល​មនុស្ស​ចាប់ផ្ដើម​កើនឡើង​នៅលើ​ផ្ទៃ​ផែនដី ហើយ​មាន​កូនស្រី​ជាច្រើន​កើតមក​ដល់​ពួកគេ ពួក​កូនប្រុស​របស់​ព្រះ​ឃើញ​ពួក​កូនស្រី​របស់​មនុស្ស ថា​ពួកនាង​ស្រស់ស្អាត ក៏​យក​ជា​ប្រពន្ធ​របស់ខ្លួន ពី​អ្នកណាក៏ដោយ​ដែល​ពួកគេ​បាន​ជ្រើសរើស​។ ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “វិញ្ញាណ​របស់យើង​នឹង​មិន​ស្ថិតនៅ​ក្នុង​មនុស្ស​ជារៀងរហូត​ឡើយ ដ្បិត​គេ​គ្រាន់តែ​ជា​សាច់ឈាម​ប៉ុណ្ណោះ​។ ដូច្នេះ​អាយុ​របស់គេ​នឹង​បាន​ត្រឹម​មួយរយម្ភៃ​ឆ្នាំ”។ មាន​មនុស្សធំសម្បើម​នៅលើ​ផែនដី​ក្នុង​គ្រា​នោះ និង​ក្រោយមក​ដែរ គឺ​ពេលដែល​ពួក​កូនប្រុស​របស់​ព្រះ​បាន​ចូលទៅ​ឯ​ពួក​កូនស្រី​របស់​មនុស្ស ហើយ​ពួកនាង​បាន​បង្កើត​កូន​ឲ្យ​ពួកគេ​។ ពួកគេ​ជា​មនុស្ស​ខ្លាំងពូកែ​នា​សម័យបុរាណ ជា​មនុស្ស​មាន​កេរ្តិ៍ឈ្មោះ​។