កិច្ចការ 8:29-31
កិច្ចការ 8:29-31 GKHB
ព្រះវិញ្ញាណមានបន្ទូលនឹងភីលីពថា៖ “ចូរចូលទៅកៀកនឹងរទេះសេះនោះចុះ”។ នៅពេលរត់ទៅ ភីលីពក៏ឮលោកកំពុងអានគម្ពីរព្យាការីអេសាយ គាត់ក៏សួរថា៖ “តើលោកយល់អ្វីដែលលោកកំពុងអានឬទេ?”។ លោកឆ្លើយថា៖ “តើឲ្យខ្ញុំយល់យ៉ាងដូចម្ដេចបាន បើគ្មានអ្នកណាណែនាំខ្ញុំផង?”។ រួចលោកក៏អញ្ជើញភីលីពឲ្យឡើងអង្គុយជាមួយលោក។