ដ្បិតដៃរបស់យើងបានបង្កើតរបស់សព្វសារពើទាំងនេះ
នោះរបស់សព្វសារពើទាំងនេះក៏កើតមាន”។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
“ប៉ុន្តែមនុស្សបែបនេះវិញ ដែលយើងយកចិត្តទុកដាក់
គឺអ្នកដែលរាបទាប ហើយមានវិប្បដិសារីខាងឯវិញ្ញាណ
ព្រមទាំងញាប់ញ័រចំពោះពាក្យរបស់យើង។