Λογότυπο YouVersion
Εικονίδιο αναζήτησης

លោកុ‌ប្បត្តិ 8

8
1ព្រះ‌ទ្រង់​ក៏​នឹក​ចាំ​ពី​ណូអេ នឹង​អស់​ទាំង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ទូក​ជា​មួយ​នឹង​គាត់ រួច​ទ្រង់​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែនដី ហើយ​ទឹក​ក៏​ស្រក​ទៅ 2ឯ​រន្ធ​ទឹក​នៅ​ទី​ជំរៅ នឹង​ទ្វារ​ទំនប់​នៅ​លើ​មេឃ​បាន​បិទ​វិញ ហើយ​ភ្លៀង​ដែល​ធ្លាក់​ពី​លើ​មេឃ​មក​ក៏​រាំង​ទៅ 3ទឹក​បាន​ថយ​ចេញ​ពី​ផែនដី​ជា​ដរាប លុះ​ដល់​ផុត​ពី​១៥០​ថ្ងៃ​ទៅ ទើប​បាន​ស្រក​បន្តិច 4ដល់​ថ្ងៃ​១៧ ខែ​ទី​៧ នោះ​ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ារ៉ាត 5ទឹក​ក៏​ចេះ​តែ​ស្រក​ទៅ​ដរាប​ដល់​ខែ​ទី​១០ លុះ​ដល់​ថ្ងៃ​ចូល​ខែ​ទី​១០ នោះ​ទើប​ឃើញ​មាន​កំពូល​ភ្នំ​លេច​ឡើង។
6កាល​បាន​កន្លង​ទៅ​៤០​ថ្ងៃ​ទៀត នោះ​ណូអេ គាត់​បើក​បង្អួច​ដែល​បាន​ធ្វើ​ក្នុង​ទូក 7ក៏​លែង​ក្អែក​១​ទៅ តែ​វា​ហើរ​ទៅ​មក​ទាល់​តែ​ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់ 8គាត់​ក៏​លែង​ព្រាប​១​ដែរ ដើម្បី​ឲ្យ​ដឹង​ថា​ទឹក​បាន​ស្រក​ពី​ដី​ទៅ​ហើយ​ឬ​នៅ 9តែ​ព្រាប​នោះ​រក​កន្លែង​ណា​នឹង​ទំ​គ្មាន បាន​ជា​វិល​មក​ឯ​គាត់​ក្នុង​ទូក​វិញ ពី​ព្រោះ​ទឹក​នៅ​ពេញ​លើ​ផែនដី​នៅ​ឡើយ នោះ​គាត់​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក​ក្នុង​ទូក​វិញ 10គាត់​ផ្អាក​ចាំ​អស់​៧​ថ្ងៃ រួច​លែង​ព្រាប​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត 11លុះ​ដល់​ពេល​ល្ងាច ព្រាប​នោះ​ត្រឡប់​ចូល​មក​ឯ​គាត់​វិញ ឃើញ​មាន​ពាំ​យក​ស្លឹក​អូលីវ​ដែល​វា​បាន​ចឹក​មក​ជា​មួយ​ផង ដូច្នេះ ណូអេ​បាន​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែនដី​បន្តិច​ហើយ 12រួច​គាត់​រង់‌ចាំ​៧​ថ្ងៃ​ទៀត ក៏​លែង​ព្រាប​ឲ្យ​ទៅ តែ​វា​មិន​បាន​វិល​ឯ​គាត់​វិញ​ទេ។
13នៅ​ឆ្នាំ​៦០១​ក្នុង​ថ្ងៃ​ចូល​ខែ​ទី​១ នោះ​ទឹក​បាន​រីង​ស្ងួត​ពី​ផែនដី​អស់​ទៅ ណូអេ​ក៏​បើក​ដំបូល​ទូក​មើល ឃើញ​ថា​ទឹក​បាន​ស្ងួត​ពី​ដី​ហើយ 14ដល់​ថ្ងៃ​២៧ ខែ​ទី​២ នោះ​ដី​បាន​ស្ងួត‌ធេង 15ព្រះ‌ទ្រង់​មាន​បន្ទូល​ទៅ​ណូអេ​ថា 16ចូរ​ឯង​ចេញ​ពី​ទូក​ចុះ ព្រម​ទាំង​ប្រពន្ធ​កូន នឹង​កូន​ប្រសា​ស្រី​ឯង​ដែរ 17ចូរ​នាំ​អស់​ទាំង​សត្វ​គ្រប់​ពូជ​ដែល​នៅ​ជា​មួយ​នឹង​ឯង​ចេញ​មក​ផង ទោះ​ទាំង​សត្វ​ស្លាប សត្វ​ជើង​៤ នឹង​គ្រប់​ទាំង​សត្វ​ដែល​លូន​វារ​នៅ​ដី​ក្តី ដើម្បី​ឲ្យ​បាន​មក​បង្កើត​កូន​ចំរើន​ជា​បរិបូរ​នៅ​ពេញ‌ពាស​លើ​ផែនដី 18នោះ​ណូអេ​ក៏​ចេញ​មក ព្រម​ទាំង​ប្រពន្ធ​កូន នឹង​កូន​ប្រសា​ស្រី​គាត់ 19ហើយ​គ្រប់​ទាំង​សត្វ​ជើង​៤ សត្វ​លូន​វារ នឹង​សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ផង គឺ​គ្រប់​ទាំង​សត្វ​ដែល​កំរើក​នៅ​ផែនដី នោះ​ក៏​ចេញ​ពី​ទូក​មក​តាម​ពូជ។
20ណូអេ​បាន​ស្អាង​អាសនា​១​ថ្វាយ​ព្រះ‌យេហូវ៉ា ក៏​យក​សត្វ​ជើង​៤​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ ហើយ​ពី​សត្វ​ដ៏​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​ដង្វាយ​ដុត​លើ​អាសនា​នោះ 21ព្រះ‌យេហូវ៉ា​ទ្រង់​ធុំ​ក្លិន​ឈ្ងុយ រួច​ទ្រង់​សំរេច​ក្នុង​ព្រះ‌ហឫទ័យ​ថា អញ​នឹង​មិន​ដាក់​បណ្តាសា​ដី ដោយ​ព្រោះ​មនុស្ស​ទៀត​ទេ ពី​ព្រោះ​គំនិត​ក្នុង​ចិត្ត​មនុស្ស នោះ​អាក្រក់​តាំង​តែ​ពី​ក្មេង​មក អញ​ក៏​មិន​ធ្វើ​ទោស​ដល់​ជីវិត​ទាំង‌ឡាយ ដូច​ជា​អញ​ទើប​នឹង​ធ្វើ​នោះ​ទៀត​ដែរ 22កាល​នៅ​មាន​ផែនដី​នៅ​ឡើង នោះ​មិន​ដែល​ខាន​នឹង​មាន​រដូវ​សាប‌ព្រោះ រដូវ​ច្រូត​កាត់ ត្រជាក់​ហើយ​ក្តៅ ប្រាំង​វស្សា ថ្ងៃ​ហើយ​យប់​ទៀត​ឡើយ។

Επιλέχθηκαν προς το παρόν:

លោកុ‌ប្បត្តិ 8: ពគប

Επισημάνσεις

Κοινοποίηση

Αντιγραφή

None

Θέλετε να αποθηκεύονται οι επισημάνσεις σας σε όλες τις συσκευές σας; Εγγραφείτε ή συνδεθείτε