1
កំណើតពិភពលោក 4:7
អាល់គីតាប
ប្រសិនបើអ្នកប្រព្រឹត្តល្អ អ្នកនឹងបានរីករាយឡើងវិញជាមិនខាន ផ្ទុយទៅវិញ បើអ្នកមិនប្រព្រឹត្តល្អទេ បាបក្រាបនៅមាត់ទ្វាររបស់អ្នក ដើម្បីជំរុញអ្នកឲ្យធ្វើតាមវា តែអ្នកត្រូវបង្ក្រាបវាវិញ»។
Σύγκριση
Διαβάστε កំណើតពិភពលោក 4:7
2
កំណើតពិភពលោក 4:26
សេថបង្កើតបានកូនប្រុសមួយ ដែលគាត់ដាក់ឈ្មោះថា អេណុស។ ចាប់តាំងពីពេលនោះមក គេនាំគ្នាគោរពថ្វាយបង្គំអុលឡោះហៅទ្រង់ថា «អុលឡោះតាអាឡា»។
Διαβάστε កំណើតពិភពលោក 4:26
3
កំណើតពិភពលោក 4:9
អុលឡោះតាអាឡាសួរកបេលថា៖ «ហាបេលប្អូនរបស់អ្នកនៅឯណា?»។ គាត់ឆ្លើយទៅកាន់អុលឡោះថា៖ «ខ្ញុំមិនដឹងទេ! តើខ្ញុំជាអ្នកឃ្វាលប្អូនរបស់ខ្ញុំឬ?»។
Διαβάστε កំណើតពិភពលោក 4:9
4
កំណើតពិភពលោក 4:10
អុលឡោះតាអាឡាមានបន្ទូលមកកបេលថា៖ «ម្តេចក៏អ្នកប្រព្រឹត្តដូច្នេះ? សំរែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដីឡើងមកដល់យើង។
Διαβάστε កំណើតពិភពលោក 4:10
5
កំណើតពិភពលោក 4:15
អុលឡោះតាអាឡាមានបន្ទូលមកគាត់ថា៖ «បើអ្នកណាសម្លាប់កបេល គេនឹងសងសឹកអ្នកនោះវិញ មួយជាប្រាំពីរ»។ បន្ទាប់មក អុលឡោះតាអាឡាដៅសញ្ញាសំគាល់មួយនៅលើកបេល។ ដូច្នេះ ពេលមាននរណាជួបគាត់ គេនឹងមិនប្រហារជីវិតគាត់ឡើយ។
Διαβάστε កំណើតពិភពលោក 4:15
Αρχική
Αγία Γραφή
Σχέδια
Βίντεο