លោកុប្បត្តិ 5
5
បញ្ជីរាយនាមបុព្វបុរសពីលោកអដាំដល់លោកណូអេ
1 នេះជាបញ្ជីរាយនាមក្រុមគ្រួសាររបស់លោកអដាំ:
នៅថ្ងៃដែលព្រះជាម្ចាស់បង្កើតមនុស្ស ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចព្រះជាម្ចាស់ 2 ព្រះអង្គបង្កើតគេជាបុរស ជាស្ត្រី និងប្រទានពរឲ្យគេ ហើយនៅថ្ងៃដែលព្រះអង្គបង្កើតគេមកនោះ ទ្រង់ហៅគេថា «មនុស្ស»។
3ពេលលោកអដាំមានអាយុមួយរយសាមសិបឆ្នាំ លោកបង្កើតបានកូនប្រុសមួយ មានលក្ខណៈដូចលោក និងជាតំណាងរបស់លោក ហើយដាក់ឈ្មោះថា «សេថ»។ 4ក្រោយពីលោកអដាំបង្កើតលោកសេថមក លោករស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 5លោករស់បានទាំងអស់ប្រាំបួនរយសាមសិបឆ្នាំ រួចលោកក៏ទទួលមរណភាព។
6ពេលលោកសេថមានអាយុមួយរយប្រាំឆ្នាំ លោកបង្កើតបានអេណុស។ 7ក្រោយពីបង្កើតអេណុសមក លោកសេថរស់បានប្រាំបីរយប្រាំពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 8លោករស់បានទាំងអស់ប្រាំបួនរយដប់ពីរឆ្នាំ។ 9ពេលលោកអេណុសមានអាយុកៅសិបឆ្នាំ លោកបង្កើតបានកៃណាន។ 10ក្រោយពីបង្កើតកៃណានមក លោកអេណុសរស់បានប្រាំបីរយដប់ប្រាំឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 11លោករស់បានទាំងអស់ប្រាំបួនរយប្រាំឆ្នាំ រួចលោកក៏ទទួលមរណភាព។
12ពេលលោកកៃណានមានអាយុចិតសិបឆ្នាំ លោកបង្កើតបានម៉ាលេលាល។ 13ក្រោយពីបង្កើតម៉ាលេលាលមក លោកកៃណានរស់បានប្រាំបីរយសែសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 14លោករស់បានទាំងអស់ប្រាំបួនរយដប់ឆ្នាំ រួចលោកក៏ទទួលមរណភាព។
15ពេលលោកម៉ាលេលាលមានអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានយ៉ារេឌ។ 16ក្រោយពីបង្កើតយ៉ារេឌមក លោកម៉ាលេលាលរស់បានប្រាំបីរយសាមសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 17លោករស់បានទាំងអស់ប្រាំបីរយកៅសិបប្រាំឆ្នាំ រួចលោកក៏ទទួលមរណភាព។
18ពេលលោកយ៉ារេឌមានអាយុមួយរយហុកសិបពីរឆ្នាំ លោកបង្កើតបានហេណុក។ 19ក្រោយពីបង្កើតហេណុកមក លោកយ៉ារេឌរស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 20លោករស់បានទាំងអស់ប្រាំបួនរយហុកសិបពីរឆ្នាំ រួចលោកក៏ទទួលមរណភាព។
21ពេលលោកហេណុកអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានមធូសាឡា។ 22ក្រោយពីបង្កើតមធូសាឡា លោកហេណុកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ អស់រយៈពេលបីរយឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន 23លោករស់បានទាំងអស់បីរយហុកសិបប្រាំឆ្នាំ។ 24 លោកហេណុកដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ បន្ទាប់មក គេលែងឃើញគាត់នៅលើផែនដីទៀតហើយ ព្រោះព្រះជាម្ចាស់បានលើកគាត់ឡើងទៅ។
25ពេលលោកមធូសាឡាមានអាយុមួយរយប៉ែតសិបប្រាំពីរឆ្នាំ លោកបង្កើតបានឡាម៉េក។ 26ក្រោយពីបង្កើតឡាម៉េកមក លោកមធូសាឡារស់បានប្រាំពីររយប៉ែតសិបពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ 27លោករស់បានទាំងអស់ប្រាំបួនរយហុកសិបប្រាំបួនឆ្នាំ រួចលោកក៏ទទួលមរណភាព។
28ពេលលោកឡាម៉េកមានអាយុមួយរយប៉ែតសិបពីរឆ្នាំ លោកបង្កើតបានកូនប្រុសម្នាក់ 29ដែលលោកដាក់ឈ្មោះថា “ណូអេ” ព្រោះលោកពោលថា “កូននេះនឹងជួយសម្រាលទុក្ខលំបាក និងការនឿយហត់របស់យើង ព្រោះតែដីដែលព្រះអម្ចាស់បានដាក់បណ្ដាសា”។ 30ក្រោយបង្កើតណូអេមក លោកឡាម៉េករស់បានប្រាំរយកៅសិបប្រាំឆ្នាំទៀត ហើយបង្កើតបានកូនប្រុសកូនស្រីជាច្រើន។ 31លោករស់បានទាំងអស់ប្រាំពីររយចិតសិបប្រាំពីរឆ្នាំ រួចលោកក៏ទទួលមរណភាព។
32ពេលលោកណូអេអាយុប្រាំរយឆ្នាំ លោកបង្កើតបាន សិម ហាំ និងយ៉ាផេត។
Zur Zeit ausgewählt:
លោកុប្បត្តិ 5: គខប
Markierung
Teilen
Kopieren
Möchtest du deine gespeicherten Markierungen auf allen deinen Geräten sehen? Erstelle ein kostenloses Konto oder melde dich an.
Khmer Standard Version © 2005 United Bible Societies.