1
លោកុប្បត្តិ 1:26-27
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ទ្រង់ក៏មានបន្ទូលថា ចូរយើងធ្វើមនុស្សឲ្យដូចជារូបយើង ឲ្យមានភាពដូចយើង ហើយឲ្យមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស នឹងសត្វជើង៤ដែលនៅលើផែនដីទាំងមូល ព្រមទាំងសត្វលូនវារដែលវារនៅលើផែនដីផង ទ្រង់ក៏បង្កើតមនុស្សឲ្យដូចរូបអង្គទ្រង់ គឺបានបង្កើតគេឲ្យចំនឹងរូបអង្គទ្រង់នោះឯង ក៏បង្កើតគេឡើងជាប្រុសជាស្រី
Cymharu
Archwiliwch លោកុប្បត្តិ 1:26-27
2
លោកុប្បត្តិ 1:28
ទ្រង់ប្រទានពរដល់គេ ហើយមានបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស នឹងជីវិតផងទាំងឡាយដែលកំរើកនៅផែនដីផង
Archwiliwch លោកុប្បត្តិ 1:28
3
លោកុប្បត្តិ 1:1
កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃនឹងផែនដី។
Archwiliwch លោកុប្បត្តិ 1:1
4
លោកុប្បត្តិ 1:2
ឯផែនដីបានខូច ហើយនៅទទេ មានសុទ្ធតែងងឹតនៅគ្របលើជំរៅទឹក ហើយព្រះវិញ្ញាណនៃព្រះក៏រេរានៅពីលើទឹក
Archwiliwch លោកុប្បត្តិ 1:2
5
លោកុប្បត្តិ 1:3
នោះព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានពន្លឺឡើង ដូច្នេះពន្លឺក៏មានឡើង
Archwiliwch លោកុប្បត្តិ 1:3
6
លោកុប្បត្តិ 1:31
រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ នោះក៏មានល្ងាច មានព្រឹកឡើង ជាថ្ងៃទី៦។
Archwiliwch លោកុប្បត្តិ 1:31
7
លោកុប្បត្តិ 1:4
ព្រះទ្រង់ឃើញពន្លឺនោះក៏យល់ថាជាល្អហើយ រួចទ្រង់ញែកពន្លឺពីងងឹតចេញ
Archwiliwch លោកុប្បត្តិ 1:4
8
លោកុប្បត្តិ 1:29
ទ្រង់មានបន្ទូលថា មើល អញឲ្យគ្រប់ទាំងតិណជាតិមានគ្រាប់ពូជដែលដុះនៅលើផែនដី នឹងគ្រប់ទាំងរុក្ខជាតិទាំងឡាយដែលកើតផ្លែ មានគ្រាប់ពូជ ទុកជាអាហារដល់ឯង
Archwiliwch លោកុប្បត្តិ 1:29
9
លោកុប្បត្តិ 1:5
ទ្រង់ហៅពន្លឺថាជាថ្ងៃ ហើយហៅងងឹតថាជាយប់ នោះក៏មានល្ងាចមានព្រឹកឡើង ជាថ្ងៃទី១។
Archwiliwch លោកុប្បត្តិ 1:5
10
លោកុប្បត្តិ 1:6
បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានប្រឡោះនៅកណ្តាលទឹក ដើម្បីញែកទឹកចេញពីគ្នា
Archwiliwch លោកុប្បត្តិ 1:6
11
លោកុប្បត្តិ 1:30
ហើយអញក៏ឲ្យគ្រប់ទាំងតិណជាតិខ្ចីៗ ទុកជាអាហារដល់អស់ទាំងសត្វនៅលើដី សត្វហើរលើអាកាស នឹងសត្វលូនវារនៅដី ដែលមានជីវិតទាំងប៉ុន្មានដែរ នោះក៏មានដូច្នោះ
Archwiliwch លោកុប្បត្តិ 1:30
12
លោកុប្បត្តិ 1:14
បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានតួពន្លឺនៅនាផ្ទៃមេឃ ដើម្បីនឹងញែកថ្ងៃចេញពីយប់ សំរាប់ទុកជាទីសំគាល់នៃរដូវ ថ្ងៃ នឹងឆ្នាំ
Archwiliwch លោកុប្បត្តិ 1:14
13
លោកុប្បត្តិ 1:11
រួចព្រះទ្រង់មានបន្ទូលថា ចូរឲ្យដីដុះតិណជាតិឡើង គឺជាពួកស្មៅដែលមានគ្រាប់ នឹងរុក្ខជាតិមានផ្លែតាមពូជ ដែលមានគ្រាប់ក្នុងផ្លែនោះនៅផែនដី នោះក៏មានដូច្នោះ
Archwiliwch លោកុប្បត្តិ 1:11
14
លោកុប្បត្តិ 1:7
ទ្រង់ក៏ធ្វើប្រឡោះនោះ ទាំងញែកទឹកដែលនៅក្រោមប្រឡោះចេញពីទឹកដែលនៅលើប្រឡោះ ក៏មានដូច្នោះ
Archwiliwch លោកុប្បត្តិ 1:7
15
លោកុប្បត្តិ 1:12
ដីក៏ដុះតិណជាតិទាំងឡាយឡើង គឺជាពួកស្មៅដែលមានគ្រាប់តាមពូជ នឹងរុក្ខជាតិមានផ្លែតាមពូជដែរ ហើយមានគ្រាប់នៅក្នុងផ្លែនោះឯង រួចទ្រង់ឃើញថាល្អ
Archwiliwch លោកុប្បត្តិ 1:12
16
លោកុប្បត្តិ 1:16
ទ្រង់ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសំរាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសំរាប់បំភ្លឺក្នុងពេលយប់ ក៏ធ្វើឲ្យមានផ្កាយទាំងប៉ុន្មានដែរ
Archwiliwch លោកុប្បត្តិ 1:16
17
លោកុប្បត្តិ 1:9-10
បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យទឹកនៅក្រោមមេឃប្រមូលគ្នានៅកន្លែងតែ១ ហើយឲ្យមានទីគោកដុះលេចឡើង នោះក៏មានដូច្នោះ ទ្រង់ហៅទីគោកនោះថាជាដី ហើយទីទឹកដែលប្រមូលគ្នានោះថាជាសមុទ្រ នោះទ្រង់ក៏ឃើញថាល្អ
Archwiliwch លោកុប្បត្តិ 1:9-10
18
លោកុប្បត្តិ 1:22
ទ្រង់ក៏ប្រទានពរដល់សត្វទាំងឡាយនោះ ហើយមានបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យមានពេញពាសនៅក្នុងទឹកសមុទ្រ ហើយឲ្យសត្វស្លាបចំរើនឡើងនៅផែនដីដែរ
Archwiliwch លោកុប្បត្តិ 1:22
19
លោកុប្បត្តិ 1:24
បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានចតុប្បាទជាតិកើតមកនៅដីគោកតាមពូជ គឺជាសត្វស្រុកសត្វលូនវារ នឹងសត្វព្រៃនៅផែនដីតាមពូជ នោះក៏មានដូច្នោះ
Archwiliwch លោកុប្បត្តិ 1:24
20
លោកុប្បត្តិ 1:20
បន្ទាប់មក ព្រះទ្រង់មានបន្ទូលថា ចូរឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ នឹងបក្សីជាតិហើរលើដីនៅនាអាកាស
Archwiliwch លោកុប្បត្តិ 1:20
21
លោកុប្បត្តិ 1:25
ទ្រង់ក៏ធ្វើសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដីគោកតាមពូជដែរ រួចទ្រង់ឃើញថាល្អ
Archwiliwch លោកុប្បត្តិ 1:25
Mae YouVersion yn defnyddio cwcis i bersonoli'ch profiad. Trwy ddefnyddio ein gwefan, rwyt yn derbyn ein defnydd o gwcis fel y disgrifir yn ein Polisi Preifatrwydd
Gartref
Beibl
Cynlluniau
Fideos