សាការី 3
3
និមិត្តហេតុអស្ចារ្យអំពីលោកមហាបូជាចារ្យ
1 #
អរ. ៥.២; វវ. ១២.១០ ព្រះអម្ចាស់បានឲ្យខ្ញុំឃើញលោកមហាបូជាចារ្យ*យេសួរ ឈរនៅមុខទេវតា*របស់ព្រះអង្គ ហើយមារ*សាតាំងឈរខាងស្ដាំ ដើម្បីចោទប្រកាន់លោក។ 2#យដ. ៩ទេវតារបស់ព្រះអម្ចាស់#៣.២ យោងតាមឯកសារស៊ីរីយ៉ាក់។ ព្រះគម្ពីរភាសាហេប្រឺ សរសេរថា «ព្រះអម្ចាស់មានព្រះបន្ទូល»។ពោលទៅកាន់មារសាតាំងថា៖ «សូមព្រះអម្ចាស់ផ្ដន្ទាទោសអ្នក! សាតាំងអើយ សូមព្រះអម្ចាស់ផ្ដន្ទាទោសអ្នក! ព្រះអង្គសព្វព្រះហឫទ័យជ្រើសរើសក្រុងយេរូសាឡឹម។ រីឯលោកយេសួរវិញ លោកប្រៀបបាននឹងអង្កត់អុសដែលគេយកចេញពីភ្លើង!»។
3ពេលនោះ លោកយេសួរមានសម្លៀកបំពាក់កខ្វក់ លោកឈរនៅមុខទេវតា។ 4ទេវតានេះពោលទៅកាន់អស់អ្នកដែលឈរនៅខាងមុខថា៖ «ចូរយកសម្លៀកបំពាក់កខ្វក់ចេញពីលោក!»។ ទេវតាពោលមកកាន់លោកយេសួរថា៖ «ខ្ញុំដកកំហុសចេញពីលោក ហើយឲ្យលោកស្លៀកសម្លៀកបំពាក់សម្រាប់ពិធីបុណ្យវិញ»។ 5បន្ទាប់មក ទេវតាពោលថា៖ «ចូរយកឈ្នួតស្អាតមកបំពាក់ជូនលោក!»។ គេក៏យកឈ្នួតស្អាត និងសម្លៀកបំពាក់ មកពាក់ជូនលោក។ ទេវតារបស់ព្រះអម្ចាស់ឈរនៅក្បែរនោះ។
6ទេវតារបស់ព្រះអម្ចាស់ថ្លែងមកកាន់លោកយេសួរថា៖ 7ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: «ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង និងប្រតិបត្តិតាមសេចក្ដីដែលយើងបង្គាប់ អ្នកនឹងគ្រប់គ្រងលើដំណាក់របស់យើង ហើយថែរក្សាទីលានរបស់យើងដែរ។ យើងនឹងឲ្យអ្នកចូលរួមក្នុងចំណោមអស់អ្នកដែលនៅទីនេះ។ 8#យរ. ២៣.៥, ៣៣.១៥; សក. ៦.១២ដូច្នេះ មហាបូជាចារ្យយេសួរអើយ ចូរស្ដាប់! រីឯអ្នកឯទៀតៗដែលធ្វើការជាមួយអ្នក ក៏ត្រូវស្ដាប់ដែរ ដ្បិតអ្នករាល់គ្នាជាប្រផ្នូលអំពីកិច្ចការដែលនឹងកើតមាន។ យើងនឹងនាំ “ពន្លក” ជាអ្នកបម្រើរបស់យើងមក។ 9យើងនឹងដាក់ថ្មមួយនៅមុខយេសួរ លើថ្មតែមួយនេះមានភ្នែកដល់ទៅប្រាំពីរ។ យើងនឹងចារអក្សរលើថ្មនោះ ដោយដៃយើងផ្ទាល់។ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ យើងនឹងដកបាបចេញពីស្រុកនេះ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ 10#មីក. ៤.៤នៅថ្ងៃនោះ អ្នករាល់គ្នានឹងអញ្ជើញគ្នាទៅវិញទៅមក ឲ្យទៅអង្គុយនៅក្រោមដើមទំពាំងបាយជូរ និងដើមឧទុម្ពរ»#៣.១០ និមិត្តរូបនៃសុខសន្តិភាព និងភាពចម្រុងចម្រើន (សូមប្រៀបធៀបជាមួយ មីក. ៤.៤, ១ពង្ស ៥.៥)។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
Currently Selected:
សាការី 3: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.