YouVersion Logo
Search Icon

វិវរណៈ 6:5-6

វិវរណៈ 6:5-6 គខប

ពេល​កូន​ចៀម​បក​ត្រា​ទី​បី ខ្ញុំ​ឮ​សូរ​សត្វ​មាន​ជីវិត​ទី​បី​ពោល​ថា: «សូម​អញ្ជើញ​មក!»។ ខ្ញុំ​មើល​ទៅ​ឃើញ​សេះ​ខ្មៅ​មួយ។ អ្នក​ជិះ​សេះ​នោះ​កាន់​ជញ្ជីង​មួយ​នៅ​ដៃ ហើយ​ខ្ញុំ​បាន​ឮ​ដូច​ជា​មាន​សំឡេង​មួយ ចេញ​ពី​ក្នុង​ចំណោម​សត្វ​មាន​ជីវិត​ទាំង​បួន​ថា: «អង្ករ​មួយ​គីឡូ ថ្លៃ​មួយ​ដួង* ពោត​បី​គីឡូ​ក៏​ថ្លៃ​មួយ​ដួង​ដែរ​ រីឯ​ប្រេង និង​ស្រា​ទំពាំង‌បាយជូរ​វិញ កុំ​ប៉ះ‌ពាល់​ឲ្យ​សោះ»។