ទំនុកតម្កើង 8
8
សិរីរុងរឿងរបស់ព្រះជាម្ចាស់ និងកិត្តិយសរបស់មនុស្ស
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់ពិណពីក្រុងកាថ។ ទំនុករបស់ស្ដេចដាវីឌ។
1បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ!
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង
ពាសពេញលើផែនដីទាំងមូល!
ព្រះអង្គថ្កុំថ្កើងរុងរឿងលើសផ្ទៃមេឃទៅទៀត។
2 ព្រះអង្គបានប្រើពាក្យសរសើរតម្កើងរបស់ក្មេងៗ
និងទារកដែលនៅបៅ
ធ្វើជាកម្លាំងប្រយុទ្ធនឹងបច្ចាមិត្តរបស់ព្រះអង្គ
ដើម្បីបង្ក្រាបខ្មាំងសត្រូវដ៏កាចសាហាវ
ឲ្យវិនាសសាបសូន្យទៅ។
3ពេលទូលបង្គំសម្លឹងមើលផ្ទៃមេឃ
ដែលជាស្នាព្រះហស្ដរបស់ព្រះអង្គ
ហើយសម្លឹងមើលព្រះច័ន្ទ
និងហ្វូងតារាដែលព្រះអង្គដាក់នៅលើមេឃនោះ
4 ទូលបង្គំសួរខ្លួនឯងថា តើមនុស្សមានឋានៈអ្វី
បានជាព្រះអង្គនឹកគិតដល់គេដូច្នេះ
តើបុត្រមនុស្សជាអ្វីបានជាព្រះអង្គយក
ព្រះហឫទ័យទុកដាក់នឹងគេយ៉ាងនេះ?
5ព្រះអង្គបានធ្វើឲ្យគេមានឋានៈទាបជាង
ទេវតាតែបន្តិចប៉ុណ្ណោះ
ព្រះអង្គប្រទានសិរីរុងរឿង
និងកិត្តិយសដល់គេ ទុកជាមកុដរាជ្យ។
6 ព្រះអង្គប្រទានឲ្យគេគ្រប់គ្រងលើអ្វីៗ
ទាំងអស់ដែលព្រះអង្គបានបង្កើតមក
ព្រះអង្គបានបង្ក្រាបអ្វីៗទាំងអស់
ឲ្យនៅក្រោមជើងរបស់គេ
7គឺទាំងចៀម ទាំងគោ និងសត្វព្រៃទាំងប៉ុន្មាន
8ព្រមទាំងបក្សាបក្សីនៅលើមេឃ
ត្រីនៅក្នុងសមុទ្រ
និងសត្វទាំងអស់ដែលរស់នៅបាតសមុទ្រ។
9បពិត្រព្រះអម្ចាស់ ជាម្ចាស់របស់យើងខ្ញុំអើយ
ព្រះនាមរបស់ព្រះអង្គថ្កុំថ្កើងរុងរឿង
ពាសពេញលើផែនដីទាំងមូល!
Currently Selected:
ទំនុកតម្កើង 8: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.