ទំនុកតម្កើង 129
129
ពួកគេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។
1គេតែងតែនាំគ្នាធ្វើបាបខ្ញុំ
តាំងពីខ្ញុំនៅក្មេង
សូមឲ្យជនជាតិអ៊ីស្រាអែលពោលតាមថា
2គេតែងតែនាំគ្នាធ្វើបាបខ្ញុំតាំងពីខ្ញុំនៅក្មេង
ប៉ុន្តែ គេពុំអាចយកជ័យជម្នះលើខ្ញុំបានឡើយ។
3គេនាំគ្នាភ្ជួររាស់នៅលើខ្នងខ្ញុំ
គេបានធ្វើគន្លងយ៉ាងវែង។
4ក៏ប៉ុន្តែ ព្រះអម្ចាស់មានព្រះហឫទ័យសុចរិត
ព្រះអង្គបានស្រាយចំណងរបស់មនុស្សអាក្រក់
ចេញពីខ្ញុំ។
5សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូន
ត្រូវអាម៉ាស់ និងដកខ្លួនថយ!
6សូមឲ្យពួកគេបានដូចស្មៅដែលដុះ
ហើយក្រៀមស្ងួតទៅ មុនពេលលូតលាស់ធំឡើង!
7សូម្បីគេច្រូតស្មៅនោះ ក៏ក្ដាប់មិនពេញដៃ
ហើយក៏ពុំមានល្មមសម្រាប់ឲ្យ
ចងជាកណ្ដាប់បានដែរ។
8សូមកុំឲ្យអស់អ្នកដែលដើរកាត់តាមនោះ
ពោលទៅពួកគេថា: «សូមព្រះអម្ចាស់ប្រទានពរ
អ្នករាល់គ្នា» សោះឡើយ។
យើងសូមជូនពរអ្នករាល់គ្នា
ក្នុងព្រះនាមព្រះអម្ចាស់!
Currently Selected:
ទំនុកតម្កើង 129: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.