ទំនុកតម្កើង 12
12
ព្រះអម្ចាស់អើយសូមជួយផង!
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង កំដរដោយពិណប្រាំបីខ្សែ។ ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ
សូមជួយសង្គ្រោះផង!
ដ្បិតលែងមានមនុស្សទៀងត្រង់ទៀតហើយ
រីឯមនុស្សមានចិត្តស្មោះត្រង់ក្នុងចំណោម
មនុស្សលោក ក៏បាត់បង់អស់ដែរ។
2ម្នាក់ៗគិតតែនិយាយមួលបង្កាច់គ្នាទៅវិញទៅមក
គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា
តែមានចិត្តមិនទៀង។
3សូមព្រះអម្ចាស់បំបិទមាត់ដែលចេះតែពោល
ពាក្យបញ្ចើចបញ្ចើ និងកាត់អណ្ដាត
ដែលចេះតែនិយាយយ៉ាងព្រហើននោះទៅ។
4ពួកគេពោលថា «ដោយសារអណ្ដាតរបស់យើង
យើងធ្វើអ្វី ក៏បានជោគជ័យដែរ!
យើងនិយាយយ៉ាងណាក៏បានដែរ
គ្មាននរណាត្រួតត្រាលើយើងទេ»។
5ដោយព្រះអង្គទតឃើញមនុស្សទុគ៌ត
ត្រូវគេជិះជាន់
និងឮសម្រែករបស់ជនក្រីក្រដែលរងទុក្ខលំបាក
ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«ឥឡូវនេះ យើងត្រូវតែក្រោកឡើង
យើងមកសង្គ្រោះអស់អ្នកដែលត្រូវគេ
មើលងាយបន្ទាបបន្ថោក»។
6ព្រះបន្ទូលរបស់ព្រះអម្ចាស់ជាព្រះបន្ទូលដ៏បរិសុទ្ធ*
គឺបរិសុទ្ធជាងប្រាក់ដែលគេយកទៅដុត
ក្នុងឡប្រាំពីរដងទៅទៀត។
7 ព្រះអម្ចាស់អើយ
ព្រះអង្គធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គជានិច្ច
ព្រះអង្គនឹងការពារយើងខ្ញុំឲ្យរួច
ពីកណ្ដាប់ដៃរបស់អ្នកទាំងនោះរហូតតទៅ
8ទោះបីមានជនពាលដើរក្រឡឹងជុំវិញយើងខ្ញុំ
ឬទោះបីមនុស្សលោកចេះតែប្រព្រឹត្តអំពើទុយ៌ស
កាន់តែច្រើនឡើងៗក៏ដោយ។
Currently Selected:
ទំនុកតម្កើង 12: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.