ទំនុកតម្កើង 110
110
ព្រះករុណាជាបូជាចារ្យអស់កល្បតរៀងទៅ
ទំនុកតម្កើង ពីសៀវភៅរបស់ស្ដេចដាវីឌ។
1 ព្រះជាអម្ចាស់មានព្រះបន្ទូល
មកកាន់ព្រះរាជា
ជាព្រះអម្ចាស់របស់ខ្ញុំ ដូចតទៅនេះ៖
«សូមគង់នៅខាងស្ដាំយើង
ទម្រាំដល់យើងបង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ
មកដាក់ក្រោមព្រះបាទារបស់ព្រះអង្គ!»។
2សូមព្រះជាអម្ចាស់ប្រោសប្រទានឲ្យរាជ្យ
របស់ព្រះករុណា
លាតសន្ធឹងចាប់តាំងពីក្រុងស៊ីយ៉ូនទៅ!
សូមព្រះករុណាបង្ក្រាបខ្មាំងសត្រូវដែលនៅជុំវិញ!
3នៅថ្ងៃព្រះករុណាកេណ្ឌទ័ពទៅច្បាំង
ប្រជារាស្ត្រចូលរួមដោយស្ម័គ្រចិត្ត
ពួកយុវជននាំគ្នាចូលមកគាល់ព្រះករុណា
នៅលើភ្នំដ៏វិសុទ្ធ
ប្រៀបដូចជាទឹកសន្សើមនៅពេលព្រឹកព្រលឹម។
4 ព្រះអម្ចាស់មានព្រះបន្ទូលសន្យា
ដោយឥតប្រែប្រួលថា:
«ព្រះអង្គជាបូជាចារ្យអស់កល្បតរៀងទៅ
តាមរបៀបស្ដេចម៉ិលគីស្សាដែក»។
5ព្រះអម្ចាស់គង់នៅខាងស្ដាំព្រះករុណា
នៅថ្ងៃដែលព្រះអង្គទ្រង់ព្រះពិរោធ
ព្រះអង្គកម្ទេចស្ដេចនានា។
6ព្រះអង្គវិនិច្ឆ័យទោសប្រជាជាតិទាំងឡាយ
ព្រះអង្គទុកសាកសពរបស់គេ
ឲ្យនៅពាសពេញគ្រប់ទីកន្លែង
ហើយព្រះអង្គកម្ទេចមេដឹកនាំរបស់គេនៅ
ទួទាំងប្រទេស។
7នៅតាមផ្លូវ ព្រះរាជាសោយទឹកជ្រោះ
រួចហើយ ព្រះអង្គងើបព្រះភ័ក្ត្រ
ប្រកបដោយជោគជ័យ។
Currently Selected:
ទំនុកតម្កើង 110: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.