YouVersion Logo
Search Icon

ម៉ាថាយ 2:1-2

ម៉ាថាយ 2:1-2 គខប

ព្រះ‌យេស៊ូ​ប្រសូត​នៅ​ភូមិ​បេថ្លេ‌ហិម​ក្នុង​ស្រុក​យូដា នា​រជ្ជ‌កាល​ព្រះ‌បាទ​ហេរ៉ូដ។ មាន​ពួក​ហោរា‌ចារ្យ​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ទិស​ខាង​កើត មក​ដល់​ក្រុង​យេរូ‌សាឡឹម សួរ​ថា៖ «ព្រះ‌មហាក្សត្រ​របស់​ជន‌ជាតិ​យូដា ដែល​ទើប​នឹង​ប្រសូត​គង់​នៅ​ឯ​ណា? យើង​ខ្ញុំ​បាន​ឃើញ​ផ្កាយ​របស់​ព្រះអង្គ​រះ​នៅ​ទិស​ខាង​កើត ហើយ​យើង​ខ្ញុំ​មក​ថ្វាយ‌បង្គំ​ព្រះអង្គ»។