យេរេមា 47
47
ព្រះបន្ទូលស្ដីអំពីជនជាតិភីលីស្ទីន
1 នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់មកកាន់លោកយេរេមា ស្ដីអំពីជនជាតិភីលីស្ទីន មុនពេលព្រះចៅផារ៉ោនមកវាយក្រុងកាសា។
2 ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«មានទឹកជន់ឡើងនៅទិសខាងជើង
ហើយក្លាយទៅជាទន្លេហូរយ៉ាងខ្លាំង
លិចស្រុក និងអ្វីៗដែលនៅក្នុងស្រុក
លិចក្រុងនានា និងប្រជាជននៅក្នុងក្រុង។
មនុស្សម្នានាំគ្នាស្រែក
អ្នកស្រុកទាំងមូលបន្លឺសំឡេងយ៉ាងរន្ធត់
3ព្រោះឮស្នូរសន្ធឹកជើងសេះ
និងសន្ធឹកកង់រទេះចម្បាំងលាន់ឮយ៉ាងទ្រហឹង
អឹងអាប់ដូចផ្គរលាន់។
ដោយអស់កម្លាំងពេក ឪពុកលែងងាកមើល
មកកូនរបស់ខ្លួនទៀត។
4ថ្ងៃដែលស្រុកភីលីស្ទីនត្រូវហិនហោច
បានមកដល់ហើយ!
ថ្ងៃនោះ អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន
លែងមាននរណាអាចជួយទៀតឡើយ
ដ្បិតព្រះអម្ចាស់កម្ទេចស្រុកភីលីស្ទីន
គឺពួកអ្នកដែលនៅសេសសល់ពីកោះកាប់ថោរ។
5ក្រុងកាសាគ្មាននៅសល់អ្វីសោះ
ក្រុងអាស្កាឡូនក្លាយទៅជាទីស្ងាត់ជ្រងំ។
អ្នកស្រុកវាលទំនាប ដែលនៅសេសសល់អើយ
តើអ្នកនៅតែឆូតសាច់របស់ខ្លួន
ដល់កាលណាទៀត?
6អ្នករាល់គ្នាពោលថា “ដាវរបស់ព្រះអម្ចាស់អើយ
ដល់ពេលណាទើបសម្រាក?
ចូរចូលទៅក្នុងស្រោមវិញ
ហើយសម្រាកឲ្យស្ងៀមទៅ!”
7បើព្រះអម្ចាស់ចេញបញ្ជាឲ្យវាទៅប្រហារ
ក្រុងអាស្កាឡូន
និងតំបន់តាមមាត់សមុទ្រហើយនោះ
តើឲ្យដាវនៅស្ងៀមដូចម្ដេចបាន?
វាត្រូវតែតម្រង់ទៅរកទីនោះ!»។
Currently Selected:
យេរេមា 47: គខប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.