អេសាយ 58:6-7
អេសាយ 58:6-7 គខប
ការតមអាហារដែលគាប់ចិត្តយើង គឺត្រូវដោះលែងអ្នកទោស ដែលអ្នកយកមកដាក់ច្រវាក់ដោយអយុត្តិធម៌ ត្រូវដោះនឹមដែលអ្នកដាក់លើគេនោះចេញ ត្រូវដោះលែងអ្នកដែលត្រូវគេសង្កត់សង្កិន ឲ្យមានសេរីភាពឡើងវិញ ពោលគឺត្រូវបំបាក់នឹមគ្រប់យ៉ាង។ ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លាន ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជម្រក ឲ្យស្នាក់នៅជាមួយ។ បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់ ត្រូវចែកឲ្យគ្នាស្លៀកពាក់ផង ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា ដែលមកពឹងពាក់អ្នកឡើយ។