អេសាយ 58:4-5
អេសាយ 58:4-5 គខប
អ្នករាល់គ្នាតមអាហារ ទាំងរករឿង ឈ្លោះប្រកែក និងវាយតប់គ្នាយ៉ាងឃោរឃៅ គឺអ្នករាល់គ្នាពុំបានតមអាហារឲ្យស្របតាម គោលការណ៍របស់ថ្ងៃតមអាហារ ដើម្បីឲ្យពាក្យទូលអង្វររបស់អ្នករាល់គ្នា លាន់ឮទៅដល់យើងឡើយ។ អ្នករាល់គ្នាតមអាហារ និងបន្ទាបខ្លួនបែបនេះ ស្មានថាយើងពេញចិត្តឬ? អ្នករាល់គ្នាឱនក្បាល ដូចដើមកក់ត្រូវខ្យល់បក់ អ្នករាល់គ្នាក្រាបលើបាវ និងអង្គុយលើផេះបែបនេះ ស្មានថាជា ការតមអាហារដែលគាប់ចិត្តយើងឬ?