ហេប្រឺ 10
10
1ក្រឹត្យវិន័យ*គ្រាន់តែជាស្រមោលនៃសម្បត្តិនៅលោកខាងមុខប៉ុណ្ណោះ គឺមិនមែនធ្វើឲ្យមនុស្សយើងឃើញសម្បត្តិទាំងនោះប្រត្យក្សច្បាស់ទេ។ ហេតុនេះ ក្រឹត្យវិន័យពុំអាចធ្វើឲ្យអស់អ្នកដែលចូលមកថ្វាយសក្ការបូជា បានគ្រប់លក្ខណៈឡើយ ទោះបីគេថ្វាយយញ្ញបូជាដដែលៗជារៀងរាល់ឆ្នាំ មិនចេះចប់មិនចេះហើយក៏ដោយ។ 2ប្រសិនបើពួកអ្នកដែលគោរពបម្រើព្រះជាម្ចាស់តាមរបៀបនេះបានបរិសុទ្ធម្ដង ជាសូរេចហើយនោះ គេមុខជាដឹងថាខ្លួនគ្មានជាប់បាបទៀតទេ ហើយគេក៏លែងមកថ្វាយយញ្ញបូជាទៀតដែរ។ 3ប៉ុន្តែ ដោយការថ្វាយយញ្ញបូជាទាំងនោះជារៀងរាល់ឆ្នាំ គេតែងតែនាំគ្នារំឭកពីអំពើបាប 4ព្រោះឈាមគោបា និងឈាមរបស់ពពែឈ្មោល ពុំអាចដកបាបឡើយ។
5 #
ទំន. ៤០.៦-៨ (LXX) ហេតុនេះ នៅពេលដែលព្រះគ្រិស្តយាងចូលមកក្នុងពិភពលោក ព្រះអង្គមានព្រះបន្ទូលទៅកាន់ព្រះជាម្ចាស់ថា៖
«ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ
តែព្រះអង្គបានធ្វើរូបកាយមួយឲ្យទូលបង្គំ
6 ព្រះអង្គមិនសព្វព្រះហឫទ័យនឹងតង្វាយដុត
ឬយញ្ញបូជាសុំឲ្យរួចពីបាបឡើយ
7 ដូច្នេះ ទូលបង្គំពោលថា: បពិត្រព្រះជាម្ចាស់
ឥឡូវនេះ ទូលបង្គំសូមមក
ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ
ស្របតាមសេចក្ដីដែលមានចែងទុកពីទូលបង្គំ
នៅក្នុងគម្ពីរ» # ១០.៧ ទំនុកតម្កើង ៤០.៦‑៨។ ។
8ជាបឋម ព្រះគ្រិស្តមានព្រះបន្ទូលថា «ព្រះអង្គមិនចង់បាន ហើយព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយផ្សេងៗ តង្វាយដុតទាំងមូល ឬយញ្ញបូជារំដោះបាប» ដែលគេថ្វាយទៅព្រះជាម្ចាស់ស្របតាមក្រឹត្យវិន័យដែរ។ 9បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា «ឥឡូវនេះ ទូលបង្គំសូមមកធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ»។ ដូច្នេះ ព្រះអង្គបានលុបបំបាត់របៀបគោរពបម្រើព្រះជាម្ចាស់ពីមុនចោល ហើយយករបៀបថ្មីមកតាំងជំនួសវិញ។ 10ព្រះយេស៊ូគ្រិស្តថ្វាយព្រះកាយរបស់ព្រះអង្គម្ដងជាសូរេច តាមព្រះហឫទ័យព្រះជាម្ចាស់ ហេតុនេះហើយបានជាព្រះអង្គប្រោសយើងឲ្យវិសុទ្ធ។
11 #
នក. ២៩.៣៨
បូជាចារ្យ*គ្រប់ៗរូបតែងតែឈរបំពេញមុខងាររបស់ខ្លួនជារៀងរាល់ថ្ងៃ ហើយថ្វាយយញ្ញបូជាដដែលៗជាញឹកញាប់ ជាយញ្ញបូជាដែលពុំអាចដកបាបជាដាច់ខាត។ 12#ទំន. ១១០.១រីឯព្រះគ្រិស្តវិញ បន្ទាប់ពីព្រះអង្គបានថ្វាយយញ្ញបូជាតែមួយ ដើម្បីរំដោះបាបរួចហើយ ព្រះអង្គគង់នៅខាងស្ដាំព្រះជាម្ចាស់រហូតតទៅ។ 13ឥឡូវនេះ ព្រះអង្គរង់ចាំព្រះជាម្ចាស់បង្ក្រាបខ្មាំងសត្រូវរបស់ព្រះអង្គ ឲ្យចុះចូលក្រោមព្រះបាទាព្រះអង្គ។ 14ដោយសារតង្វាយតែមួយគត់ ព្រះគ្រិស្តធ្វើឲ្យអស់អ្នកដែលព្រះអង្គបានប្រោសឲ្យវិសុទ្ធ*ហើយនោះ បានគ្រប់លក្ខណៈរហូតតទៅ។ 15ព្រះវិញ្ញាណដ៏វិសុទ្ធ*ក៏បានបញ្ជាក់ប្រាប់យើងដែរ គឺមុនដំបូង ព្រះអង្គមានព្រះបន្ទូលថា៖
16 #
យរ. ៣១.៣៣
«ព្រះអម្ចាស់មានព្រះបន្ទូលថា
លុះគ្រានេះកន្លងផុតទៅ
យើងនឹងចងសម្ពន្ធមេត្រីជាមួយគេដូចតទៅនេះ
យើងនឹងដាក់ក្រឹត្យវិន័យទាំងប៉ុន្មានរបស់យើង
ក្នុងចិត្តរបស់ពួកគេ យើងនឹងចារក្រឹត្យវិន័យ
ទាំងនោះទុកក្នុងប្រាជ្ញារបស់ពួកគេដែរ»។
17 #
យរ. ៣១.៣៤
បន្ទាប់មក ព្រះវិញ្ញាណមានព្រះបន្ទូលបន្ថែមទៀតថា៖
«ហើយយើងក៏មិននឹកនាពីអំពើបាប
និងអំពើទុច្ចរិតរបស់គេទៀតដែរ»។
18ដូច្នេះ ប្រសិនបើព្រះជាម្ចាស់លើកលែងទោសហើយនោះ មិនបាច់ថ្វាយតង្វាយសុំឲ្យរួចពីបាបទៀតឡើយ។
ពាក្យដាស់តឿនឲ្យមានជំនឿខ្ជាប់ខ្ជួន
19ហេតុនេះ បងប្អូនអើយ យើងមានចិត្តរឹងប៉ឹង ចូលមកក្នុងទីសក្ការៈ ដោយសារព្រះលោហិតរបស់ព្រះយេស៊ូ 20ព្រោះព្រះអង្គបានបើកមាគ៌ាមួយថ្មី ជាមាគ៌ាដែលមានជីវិត ដោយព្រះអង្គឆ្លងកាត់វាំងនន ពោលគឺរូបកាយរបស់ព្រះអង្គ ដែលកើតមកជាមនុស្ស។ 21ដោយយើងមានមហាបូជាចារ្យ*មួយរូប ដែលគ្រប់គ្រងលើព្រះដំណាក់របស់ព្រះជាម្ចាស់ដូច្នេះ 22#លវ. ៨.៣០; អគ. ៣៦.២៥យើងត្រូវនាំគ្នាចូលទៅជិតព្រះអង្គដោយចិត្តទៀងត្រង់ ពោរពេញដោយជំនឿមាំមួន និងមានចិត្តបរិសុទ្ធ ជ្រះស្រឡះពីគំនិតសៅហ្មង ព្រមទាំងមានរូបកាយលាងដោយទឹកដ៏បរិសុទ្ធផង។ 23ត្រូវរក្សាសេចក្ដីសង្ឃឹម ដែលយើងប្រកាសនោះឲ្យខ្ជាប់ខ្ជួន កុំឲ្យរង្គើឡើយ ដ្បិតព្រះជាម្ចាស់មានព្រះបន្ទូលសន្យាយ៉ាងណា ព្រះអង្គក៏នឹងធ្វើតាមយ៉ាងនោះដែរ#១០.២៣ ឃ្លាដើម«ព្រះអង្គដែលមានព្រះបន្ទូលសន្យា ទ្រង់មានព្រះហឫទ័យស្មោះត្រង់»។។ 24តោងយើងមើលថែរក្សាគ្នាទៅវិញទៅមក ដើម្បីជួយដាស់តឿនគ្នាឲ្យមានចិត្តស្រឡាញ់ និងប្រព្រឹត្តអំពើល្អ។ 25មិនត្រូវលះបង់ការប្រជុំគ្នា ដូចអ្នកខ្លះធ្លាប់ធ្វើនោះឡើយ ផ្ទុយទៅវិញ យើងត្រូវលើកទឹកចិត្តគ្នាទៅវិញទៅមកឲ្យរឹតតែខ្លាំងឡើង ដោយឃើញថា ថ្ងៃនៃព្រះអម្ចាស់កាន់តែជិតមកដល់ហើយ។
26ក្រោយពីយើងបានស្គាល់សេចក្ដីពិតច្បាស់ហើយ ប្រសិនបើយើងប្រព្រឹត្តអំពើបាបដោយចេតនានោះ មុខជាគ្មានយញ្ញបូជាណាអាចធ្វើឲ្យយើងរួចពីបាបទៀតឡើយ 27#អស. ២៦.១១ (LXX)គឺមានតែភិតភ័យ រង់ចាំការវិនិច្ឆ័យទោស និងរង់ចាំភ្លើងដ៏សន្ធោសន្ធៅ ដែលចាំតែឆាបឆេះពួកអ្នកប្រឆាំងប៉ុណ្ណោះ!។ 28#ទក. ១៧.៦, ១៩.១៥នរណាម្នាក់បំពានលើវិន័យរបស់លោកម៉ូសេ ហើយបើមានសាក្សីពីរ ឬបីនាក់ដឹងឮ គេមុខជាប្រហារជីវិតអ្នកនោះឥតត្រាប្រណីឡើយ។ 29#នក. ២៤.៨ចុះចំណង់បើអ្នកដែលមើលងាយព្រះបុត្រារបស់ព្រះជាម្ចាស់ ដោយបន្ថោកព្រះលោហិតនៃសម្ពន្ធមេត្រី ជាព្រះលោហិតដែលប្រោសឲ្យគេទៅជាវិសុទ្ធ* ហើយប្រសិនបើគេត្មះតិះដៀលព្រះវិញ្ញាណនៃព្រះគុណ សូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត! 30#ទក. ៣២.៣៥, ៣៦ដ្បិតយើងស្គាល់ព្រះជាម្ចាស់ដែលមានព្រះបន្ទូលថា«ការសងសឹកស្រេចតែនៅលើយើង គឺយើងទេតើដែលនឹងតបស្នងដល់គេ» ហើយ «ព្រះអម្ចាស់នឹងវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គ»#១០.៣០ លូកា ១៤.១៤។។ 31គ្មានអ្វីគួរឲ្យភ័យខ្លាចជាងត្រូវព្រះដ៏មានព្រះជន្មគង់នៅ វិនិច្ឆ័យទោសឡើយ!។#១០.៣១ ឃ្លាដើម «ធ្លាក់ទៅក្នុងព្រះហស្ដរបស់ព្រះដ៏មានព្រះជន្មគង់នៅ»។
32ក៏ប៉ុន្តែ សូមនឹកចាំពីគ្រាដំបូង ដែលបងប្អូនទើបនឹងទទួលពន្លឺពីព្រះជាម្ចាស់ថ្មីៗ។ ពេលនោះ បងប្អូនបានតស៊ូយ៉ាងខ្លាំង ហើយបងប្អូនក៏បានរងទុក្ខលំបាកជាច្រើន 33ពេលខ្លះ បងប្អូនត្រូវគេប្រមាថមើលងាយ ធ្វើបាបនៅមុខប្រជុំជន និងពេលខ្លះទៀត បងប្អូនរួមទុក្ខជាមួយអ្នកដែលត្រូវគេធ្វើបាបដែរ។ 34បងប្អូនបានរួមទុក្ខជាមួយអស់អ្នកដែលជាប់ឃុំឃាំង បងប្អូនសុខចិត្តឲ្យគេរឹបអូសយកទ្រព្យសម្បត្តិរបស់បងប្អូន ដោយរីករាយ ដ្បិតបងប្អូនដឹងថា បងប្អូនមានសម្បត្តិសួគ៌ដែលប្រសើរជាង ហើយនៅស្ថិតស្ថេររហូត។ 35ហេតុនេះ សូមបងប្អូនកុំលះបង់ចិត្តរឹងប៉ឹង ដែលនឹងធ្វើឲ្យបងប្អូនទទួលរង្វាន់យ៉ាងធំនោះឡើយ 36គឺត្រូវមានចិត្តស៊ូទ្រាំ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងទទួលផល តាមព្រះបន្ទូលសន្យា
37 #
ហគ. ២.៣-៤ (LXX) ដ្បិតនៅតែបន្តិចទៀត
គឺក្នុងពេលឆាប់ៗខាងមុខ
ព្រះអង្គដែលត្រូវយាងមក
ទ្រង់នឹងយាងមកដល់ជាមិនខាន
ព្រះអង្គមិនបង្អង់ឡើយ។
38 «រីឯអ្នកសុចរិតជាកូនចៅរបស់យើងវិញ
គេនឹងមានជីវិតរស់ដោយសារជំនឿ
តែបើគេថយក្រោយ
យើងលែងពេញចិត្តនឹងគេហើយ» # ១០.៣៨ ហាបាគុក ២.៣‑៤។ ។
39ចំពោះយើងវិញ យើងមិនមែនជាអ្នកថយក្រោយឲ្យត្រូវវិនាសបាត់បង់នោះទេ គឺយើងជាអ្នកជឿ ដើម្បីសង្គ្រោះជីវិត#១០.៣៩ ពាក្យដើម «ព្រលឹង»។។
Currently Selected:
ហេប្រឺ 10: គខប
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
Khmer Standard Version © 2005 United Bible Societies.