Mark 12:29-31
Mark 12:29-31 KCB
ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «បញ្ញត្ដិទីមួយគឺ ចូរស្ដាប់ចុះអ៊ីស្រាអែលអើយ ព្រះអម្ចាស់ជាព្រះរបស់យើង ជាព្រះអម្ចាស់តែមួយគត់ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីគំនិត អស់ពីព្រលឹង និងអស់ពីកម្លាំងអ្នក រីឯបញ្ញត្ដិទីពីរគឺ អ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនអ្នក គ្មានបញ្ញត្ដិណាធំជាងបញ្ញត្ដិទាំងពីរនេះទៀតទេ»