YouVersion Logo
Search Icon

ទំនុកតម្កើង 98

98
ចូរ​សរសើរ​តម្កើង​ចៅ‌ក្រម​នៃ​ពិភព​លោក
ទំនុកតម្កើង។
1ចូរ​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះ‌យេហូវ៉ា
ដ្បិត​ព្រះ‌អង្គ​បាន​ធ្វើ​ការ​យ៉ាង​អស្ចារ្យ
ព្រះ‌ហស្ត​ស្តាំ និង​ព្រះ‌ពាហុ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ
បាន​នាំ​ឲ្យ​ព្រះ‌អង្គ​មាន​ជ័យ​ជម្នះ។
2ព្រះ‌យេហូវ៉ា​បាន​សម្ដែង​ឲ្យ​ស្គាល់ការ​សង្គ្រោះ
របស់​ព្រះ‌អង្គ
ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​សាសន៍​នានា
ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។
3ព្រះ‌អង្គ​បាន​នឹក​ចាំ​ពីព្រះ‌ហឫ‌ទ័យ​សប្បុរស
និង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​របស់​ព្រះ‌អង្គ
ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល
មនុស្ស​ទាំង​អស់​រហូត​ដល់​ចុង​ផែនដី
បាន​ឃើញ​ការ​សង្គ្រោះ​របស់​ព្រះ​នៃ​យើង។
4ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ​ថ្វាយ​ព្រះ‌យេហូវ៉ា
ផែនដី​ទាំង​មូល​អើយ
ចូរទម្លាយ​ចេញ​ជាបទ​ចម្រៀង​ដោយ​អំណរ
ហើយ​ច្រៀង​សរសើរ​ចុះ!
5ចូរ​ច្រៀង​បទ​សរសើរ​ថ្វាយ​ព្រះ‌យេហូវ៉ា
ដោយ​ចាប់​ស៊ុង
គឺ​ដោយ​ចាប់​ស៊ុង និង​ដោយ​សំឡេង​ដ៏​ពីរោះ។
6ដោយ​ត្រែ និង​សូរ​ស្នែង
ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ
នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​មហា‌ក្សត្រ!
7ចូរ​ឲ្យ​សមុទ្រ​លាន់​ឮ​កង​រំពង
ព្រម​ទាំង​អ្វីៗ​សព្វ​សារពើ​នៅ​ទី​នោះ​ដែរ
ពិភព​លោក និង​អស់​អ្នក​ដែល​រស់​នៅ
ក្នុងពិភព​លោកផង!
8ចូរ​ឲ្យ​ទន្លេ​ទាំង​ឡាយ​ទះ​ដៃ
ចូរ​ឲ្យ​ភ្នំ​ទាំង​ប៉ុន្មាន​ច្រៀង​ជា​មួយ​គ្នា​ដោយ​អំណរ
9នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​យាង​មក
ជំនុំ‌ជម្រះ​ផែនដី។
ព្រះ‌អង្គ​នឹង​ជំនុំ‌ជម្រះ​ពិភព​លោក
ដោយ​សេចក្ដី​សុចរិត
ហើយ​ប្រជាជន​ទាំង​ឡាយ​ដោយ​យុត្តិធម៌។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

Videos for ទំនុកតម្កើង 98