YouVersion Logo
Search Icon

ទំនុកតម្កើង 76

76
ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​ជា​ចៅ‌ក្រម​លើ​ផែន​ដី​ទាំង​មូល
ទំនុក​ជា​បទ​ចម្រៀង​របស់​លោក​អេសាភ សម្រាប់​មេ​ភ្លេង ត្រូវ​លេង​ដោយ​ប្រដាប់​មាន​ខ្សែ។
1មនុស្សម្នា​ស្គាល់​ព្រះ​នៅ​ស្រុក​យូដា
ព្រះ‌នាម​ព្រះ‌អង្គ​ធំអស្ចារ្យ​នៅស្រុក​អ៊ីស្រា‌អែល។
2ព្រះ​ពន្លា​របស់​ព្រះ‌អង្គស្ថិត​នៅ​ក្រុង​សាឡិម
ព្រះ​ដំណាក់​ព្រះ‌អង្គ​ស្ថិត​នៅ​ក្រុង​ស៊ីយ៉ូន។
3នៅ​ទី​នោះ ព្រះ‌អង្គ​បាន​បំបាក់​ព្រួញ ធ្នូ ខែល ដាវ
និង​អស់​ទាំង​សស្ត្រា‌វុធ​ចម្បាំង។ –បង្អង់
4៙ ព្រះ‌អង្គ​ប្រកប​ដោយ​ភាព​រុងរឿង
ហើយ​ប្រសើរ​ខ្ពង់​ខ្ពស់
លើល​ជាង​ភ្នំ​រំពា​ទាំង​ប៉ុន្មាន ។
5ពួក​អ្នក​ដែល​មាន​ចិត្ត​ក្លាហាន
បាន​ត្រឡប់​ជា​រំពា
គេ​បាន​ដេក​លង់​លក់​បាត់​ស្មារតី
ពួក​អ្នក​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន
មិន​អាច​លើក​ដៃ​ច្បាំង​បាន​ឡើយ។
6ឱ​ព្រះ​នៃ​លោក​យ៉ាកុប​អើយ
ពេល​ព្រះ‌អង្គ​បន្ទោស
នោះ​ទាំង​អ្នក​ជិះ ទាំង​សេះ​ក៏​ស្រឡាំង​កាំងទៅ។
7គឺ​ព្រះ‌អង្គ ព្រះ‌អង្គ​ហើយ​ដែល​គួរ​ស្ញែង​ខ្លាច!
កាល​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ឆួល​ឡើង
តើ​អ្នក​ណា​អាច​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ​បាន?
8ព្រះ‌អង្គ​បាន​ប្រកាស​កាត់​ទោស​ពី​ស្ថាន‌សួគ៌​មក
ផែនដី​ក៏​ភ័យ​ខ្លាច ហើយ​នៅ​ស្ងៀម​ឈឹង
9នៅ​ពេល​ព្រះ​ក្រោក​ឡើង​ជំនុំ‌ជម្រះ
ដើម្បី​សង្គ្រោះ​មនុស្ស​ទន់​ទាបទាំង​ប៉ុន្មាន
នៅ​លើ​ផែនដី។ –បង្អង់
10៙ ពិត​ប្រាកដ​ជា​សេចក្ដីក្រេវ​ក្រោធ​របស់​មនុស្ស
នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ
ឯ​សំណល់​សេចក្ដី​ក្រេវ​ក្រោធ
ព្រះ‌អង្គ​នឹង​ពាក់​ដូច​ជា​ខ្សែ​ក្រវាត់។
11ចូរបន់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា
ហើយ​លា​បំណន់​នោះ​ទៅ
ចូរ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គ
យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ ដ៏​គួរ​ស្ញែង​ខ្លាច
12ព្រះ‌អង្គ​កាត់​វិញ្ញាណ របស់​ពួកហៅ​ហ្វាយ
ហើយ​ពួក​ស្ដេច​នៅ​លើ​ផែន​ដី
ស្ញប់​ស្ញែង​ព្រះ‌អង្គ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in